ប្រធាន​សហព័ន្ធ​ទាញ​ព្រ័ត្រ៖​ កីឡាទាញ​ព្រ័ត្រ​ងាយ​លេង​ ប៉ុន្តែ​មិន​ងាយ​យកឈ្នះ

  • 2020-12-03 03:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​ទាញព្រ័ត្រ​ ថា​កីឡា​មួយ​នេះ​មើល​ទៅ​ងាយ​លេង​ណាស់​ ប៉ុន្តែ​មិន​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​ទេ​ ដូច្នេះ​អ្នក​ដែល​ឈ្នះ​ត្រូវ​បាន​គោរព​ និង​ផ្ដល់​កិត្តិយស​ណាស់។​

ទិដ្ឋភាពប្រកួតកន្លងទៅ

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​គ្រប់​គ្នា​មើល​ឃើញ​កីឡា​ទាញ​ព្រ័ត្រ​ហើយ​អាច​គិត​ថា​ ជា​កីឡា​ដែល​ងាយ​ក្នុង​ការ​លេង​ និង​អាច​គិត​ទៀត​ថា​ប្រហែល​មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ​ តែ​ធាតុ​ពិត​កីឡា​នេះ​មិន​ដូច្នេះ​ទេ។​

ទិដ្ឋភាពប្រកួតកន្លងទៅ

ក្រុម​ចូលរួម​និមួយៗ​ទម្រាំ​អាច​ឆ្លងកាត់​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ ឬ​អាច​យក​ឈ្នះ​បាន​នោះ​គឺ​ឃើញ​ហើយ​ថា​ពិបាក​ មាន​ទាំង​សន្លប់​ជា​ដើម​ព្រោះ​កីឡា​នេះ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ ចំណែក​ការ​ហ្វឹកហាត់​ក៏​មិន​ធម្មតា​ដែរ។​ ដូច្នេះ​ហើយ​ចំពោះ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​ ទទួល​បាន​មេដាយ​នេះ​គឺ​ត្រូវ​តែ​មាន​ការ​គោរព​ខ្លាំង​ និង​ផ្ដល់​តម្លៃ​មែនទែន​ដូច​ទៅ​ហ្នឹង​គ្រប់​គ្នា​បាន​ដឹង​ស្រាប់​ខាង​លើ។​

ទិដ្ឋភាពបិទបញ្ចប់កម្មវិធីថ្នាក់ជាតិ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៥​ មក​ម្ល៉េះ។​ បច្ចុប្បន្ន​នេះ​ប្រធាន​សហព័ន្ធ​ដឹកនាំ​ដោយ​ឯកឧត្ដម​ មាស​ សារិន។​ សហព័ន្ធ​កីឡា​មួយ​នេះ​ទើប​តែ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​កាល​ពី​ចុង​ខែ​វិច្ឆិកា​ ២០២០​ នៅ​វិមាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​