Jose ​ថា​កីឡាករ Spurs ​លេង​ដូច​មិន​ចង់​លេង ​វគ្គ​ក្នុង​ពូល​នៅ Europa League ​នេះ​

  • 2020-12-04 01:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម LASK ​ក្នុង​លទ្ធផល ​៣-៣ ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Europa League ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Spurs ​សម្រុក​ទៅ​សម្រុក​មក ​រហូត​មាន​គ្រាប់​បាល់​ជា​ច្រើន ​ហើយ​ការ​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​ឡើយ។ ​លោក​បាន​អះអាង​ថា​កូន​ក្រុម​ហាក់​ដូចជា​មិន​មាន​អារម្មណ៍​លេង​សោះ​ក្នុង​ការ​ប្រកួត​ពាន​មួយ​នេះ។

​លោក Jose ​បាន​បន្ថែម​ទៀត​ថា​៖ “លទ្ធផល​ទទួល​បាន​ល្អ​ប្រសើរ​ជា​ទម្រង់​លេង​របស់​ក្រុម។ តង់​ទី​២​យើង​លេង​បាន​ល្អ​ជាង​តង់​ទី​១។ កីឡាករ​ខ្លះ​ចង់​លេង លេង​ល្អ ​កីឡាករ​ខ្លះ​មិន​ចង់​លេង ​ទម្រង់​លេង​អន់​ខ្លាំង​ណាស់។ វា​មិន​ប្លែក​ឡើយ ​ពាន​រង្វាន់ Europa League ​នេះ ​គឺ​កីឡាករ​ខ្លះ​មិន​ចង់​លេង​នោះ​ទេ”៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី