អវត្តមាន​ជិត​៣០០​ថ្ងៃ ទីបំផុត​អ្នក​គាំទ្រ​អាច​ត្រឡប់​មក​កាន់​កីឡដ្ឋាន Emirates វិញ

  • 2020-12-04 01:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​របស់ Arsenal លោក Mikel Arteta បាន​និយាយ​ថា​ ការ​ត្រឡប់​មក​វិញ​​របស់​អ្នក​គាំទ្រ​មក​កាន់​កីឡដ្ឋាន Emirates ក្នុង​​ជំនួប​ជ័យជម្នះ​លើ Rapid Vienna ក្នុង​ពាន​ Europa League គឺ​​ជា​យប់​​ពិសេស​បំផុត​មួយ។

អ្នក​គាំទ្រ​​២០០០​​នាក់​បាន​អនុញ្ញាត​​ឲ្យ​ចូល​ទស្សនា​​ការ​ប្រកួត​រវាង Arsenal និង Rapid Vienn។ វា​មានរយៈពេល​២៧១​ថ្ងៃ​​ចាប់​តាំង​ពី​អ្នក​គាំទ្រ​ Arsenal ​បាន​បង្ហាញ​វត្តមាន​ចុងក្រោយ​សម្រាប់​ការ​ប្រកួត​ក្នុង​ផ្ទះ​របស់​ពួក​គេ។

កាល​ពី​យប់​មិញ Arsenal បាន​យក​ឈ្នះ​យ៉ាង​ធំធេង​លើ Rapid Vienn លទ្ធផល ៤-១។ ៤​គ្រាប់​របស់​កាំភ្លើង​ធំ​​រក​បាន​ដោយ​កីឡាករ Lacazette, Pablo Mari, Edward Nketiah និង Emile Smilth-Rowe។

“ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ពួក​គេ​ត្រឡប់​មក​វិញ។ ពួក​គេ​បាន​រួម​ចំណែក​យ៉ាង​ធំ​មួយ។ ចំនួន​មាន​តែ​២០០០​នាក់​ទេ ប៉ុន្តែ​​មាន​អារម្មណ៍​​ដូច​ច្រើន​នាក់​អ៊ីចឹង”។ សម្ដី Arteta៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ