Tomy និងសួស វីហ្សា ស្ដាយមិនបាននាំកូនស្រីទៅរំលឹកអនុស្សាវរីយ៍នៅអឺរ៉ុប
- 2020-12-04 03:10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tomy និងសួស វីហ្សា ស្ដាយមិនបាននាំកូនស្រីទៅរំលឹកអនុស្សាវរីយ៍នៅអឺរ៉ុប
ចន្លោះមិនឃើញ
ស្វាមីរបស់តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្ស មាស សួស វីហ្សា គឺលោក ថមមី និយាយថា បើពុំមានការឆ្លងរាតត្បាតជាសកល នៃមេរោគកូរ៉ូណាទេ ម្ល៉េះសមរូបលោក ភរិយា និងកូនស្រីតូច បានចេញទៅកម្សាន្តនៅប្រទេសប៉ែកអឺរ៉ុបជាច្រើន ជាពិសេសនៅប្រទេសស្វីសដែលលោកនឹកជាងគេ។
អនុស្សាវរីយ៍ដែលបានចងក្រងនៅក្រៅប្រទេសរវាងលោក ថមមី និងអ្នកនាង សួស វីហ្សា កាលពីមិនទាន់មានកូននោះ នៅតែដក់ក្នុងអារម្មណ៍របស់អ្នកទាំងពីរ ដោយខែនេះកាលពីឆ្នាំកន្លងទៅពួកគេបានថតរូបអនុស្សាវរីយ៍ជាច្រើនរួមគ្នានៅប្រទេសប៉ែកអឺរ៉ុបមានដូចជា៖ បារាំង ស្វីស ប៊ែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ជាដើម។
ថមមី៖"បើគ្មានកូវីដទេ ប្រហែលខែនេះបីនាក់កូននាំគ្នាជិះស្គីលេងលើភ្នំទឹកកក Mont-Blang ប្រទេសស្វីសទៀតហើយ ព្រោះប៉ាពូកែ និងចូលចិត្ដជិះស្គីណាស់"។
រូបថតអនុស្សាវរីយ៍ជាច្រើន ត្រូវបានបង្ហោះជាថ្មីនៅដើមខែធ្នូ ឆ្នាំ២០២០ នេះ។ ប៉ុន្ដែនៅក្នុងរូបទាំងនោះមិនទាន់មានវត្ដមានកូនស្រីដ៏គួរឲ្យស្រឡាញ់របស់តារាទាំងពីរដួងនេះនៅឡើយទេ។ ហេតុផលនេះហើយដែលធ្វើឲ្យគូរស្វាមី-ភរិយា នេះ មានអារម្មណ៍សោកស្ដាយ និងចង់ទៅលេងប្រទេសទាំងនោះម្ដងទៀងជាមួយវត្តមានកូនស្រី៕