ខ្លាំង​នៅ​តែ​ខ្លាំង! Tho Meet ធ្វើ​បទ​ថ្មី​ឲ្យ សុគន្ធ និសា មួយ​បទ​ផ្ទុះសាហាវ

  • 2020-12-04 03:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​បាន​ចូល​រួម​ជាមួយ​ហង្សមាស​ប្រមាណ ២ខែ អ្នក​និពន្ធ Tho Meet បាន​បញ្ចេញ​ស្នាដៃ​យ៉ាង​ច្រើន ឲ្យ​ស្ទើរ​គ្រប់​តារា​ចម្រៀង​ល្បី​ក្នុង​ផលិតកម្ម​នេះ ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត លោក​ទើប​នឹង​ធ្វើ​បទ​អោយ សុគន្ធ និសា មួយ​បទ ផ្ទុះ​សាហាវ​តែ​ម្ដង។

បទ​ចម្រៀង​ថ្មី​នេះ​មាន​ចំណង​ជើង​ថា "ប្ដី​លើ​ផែន​ដី អស់​ល្អ​ត្រឹម​ប្ដី​អូន​ហើយ!” ដែល​ចេញផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ បទ​នេះ ទើប​តែ​ចេញ​ជា​វីដេអូ​សំឡេង(Video Audio) ប៉ុណ្ណោះ ដោយ​ឡែក​វីដេអូ​ចម្រៀង​ផ្លូវ​ការ មិន​ទាន់​មាន​តម្រុយ​ចេញ​ពេល​ណា​នៅ​ឡើយ​ទេ។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​បទ​មនោសញ្ចេតនា​លើក​សរសើរ​ពី​ស្វាមី​មួយ​នេះ ទទួល​បាន​ការគាំទ្រ​ខ្លាំង​មែន​ទែន ពោល​គឺ គ្រាន់​តែ​ចេញបាន​តែ​ ២​ថ្ងៃ​ប៉ុណ្ណោះ មាន​​អ្នក​ចុច​ស៊ែរ​បន្ត​ជាង​២ម៉ឺន​នាក់ និង​មាន​អ្នក​ទស្សនា​ដល់​ទៅ​ជិត ១លាន​ដង​ឯណោះ។ សមិទ្ធផល​មួយ​នេះ បាន​ធ្វើ​ឲ្យ​អ្នកនិពន្ធ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

លោក Tho Meet ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ខាង​លើ​ទាំង​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង បាន​បញ្ជាក់​ថា​លោក​រីករាយ​មែន​ទែន និង​ភ្ញាក់​ផ្អើល​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​ថា ស្នាដៃ​ថ្មី​របស់​លោក​មួយ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​នេះ។ អ្នកនិពន្ធ​ល្បី​រូប​នេះ បាន​បន្ត​ថា លោក​បាន​ចូល​អាន Comment របស់​ប្រិយមិត្ត​ជា​ច្រើន​ទាំង​រំភើប ក្នុង​នោះ​លោក​ថា ពួក​គេលើក​សរសើរ​ច្រើន។

លោក​ថ្លែង​ថា " ខ្ញុំ​ឃើញ​ខ្លះ​គាត់​សរសើរ​លើ​សាច់​ភ្លេង ហើយ​ខ្លះ​ក៏​សរសើរ​ចំពោះ​ចំណង​ជើង ថា​ប្លែក ទាក់​ទាញ និង​បង្កប់​ដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ។ ខ្ញុំ​សូម​អរគុណ​ដល់​បង​ប្អូន​ដែល​តែង​តែ​គាំទ្រ​ស្នាដៃ​ថ្មី​ពី​ខ្ញុំ​បាទ THO MEETសូម​កម្លាំង​ចិត្ត​ម្នាក់​មួយ​មក​ខ្ញុំ​នឹង​មាន​អ្វី​ដែល​ថ្មីៗ​បន្ត​ទៀត​សំរាប់​បង​ប្អូន។

Tho Meet បាន​ចូល​រួម​ជាមួយ​ហង្សមាស​បាន​ប្រមាណ​២​ខែ​ហើយ ហើយ​ក្នុង​រយៈ​​ពេល​នេះ​លោក​បាន​ធ្វើ​បទ​ឲ្យ​តារា​ចម្រៀង​ជួរ​របស់​ហង្សមាស​ស្ទើរ​ទាំង​អស់​ច្រៀង ហើយ​ភាគ​ច្រើន គឺ​ទទួល​បាន​ការ​ពេញ​និយម។ លោក​ថា បន្តិច​ទៀត ប្រិយមិត្ត​នឹង​ទទួល​បាន​ចំណី​អារម្មណ៍​ប្លែក​មួយ​បែប​ទៀត​នា​ពេល​មិន​យូរ​ខាង​មុខ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម