ស្រាយ​ចម្ងល់​​រឿង​ពី​ក្រោយ​​ស្នាម​របួស​ក្បាល Alex Telles ខ្សែ​ការពារ​របស់ Man Utd

  • 2020-12-04 04:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​បង្ហាញ​​សមត្ថភាព​លើ​ទីលាន អ្នក​គាំទ្រ​មិន​តិច​ទេ​ដែល​​មាន​ចម្ងល់​​លើ​ស្នាម​របួស​​នៅ​ក្បាល​របស់​ខ្សែ​ការពារ​ឆ្វេង Alex Telles របស់​ក្លឹប Manchester United។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ដែល​ផ្ទេរ​មក​កាន់​បិសាច​ក្រហម​ក្នុង​តម្លៃ​ខ្លួន​១៥,៤​លាន​ផោន​មាន​​ស្លាកស្នាម​​​បន្សល់​ពី​ការ​វះកាត់​ដ៏​ធំ​មួយ​នៅ​សងខាងក្បាល​ពី​លើ​ដល់​ត្រចៀក។ ត្បិត​តែ​មាន​ស្នាម​បែប​នេះ​មែន​ ប៉ុន្តែ​កីឡាករ​វ័យ​២៧​ឆ្នាំ​មិន​ដែល​យក​សក់​បិទបាំង​ឡើយ។

រឿង​ពី​ក្រោយ​ស្នាម​នេះ​​កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ពេល​ដែល Telles មាន​វ័យ​១៩​ឆ្នាំ​លេង​នៅ​ក្លឹប Gremio ក្នុង​ប្រទេស​ប្រេស៊ីល។ អំឡុង​ពេល​លេង​ប្រកួត​ធំ​មួយ​ទល់​នឹង Internacional ក្នុង​ខែ​ កុម្ភៈ ឆ្នាំ ២០១៣ Telles បាន​ប្រជែង​បាល់​លើ​អាកាស​ជាមួយ​ខ្សែ​ការពារ Gabriel ធ្វើ​ឲ្យ​បុក​ក្បាល​គ្នា​របួស​ធ្ងន់។

ការ​ប៉ះ​ទង្គិច​នេះ Telles បាន​​បាក់​ច្រមុះ ថ្ពាល់​​និង​ប៉ះ​ពាក់​គ្រាប់​ភ្នែក។ តាម​រយៈ​លទ្ធផល​របួស​គេ​ត្រូវ​ធ្វើ​ការ​វះកាត់​​​ដាក់​បន្ទះ​ដែក​និង​វីស​បញ្ចូល​នឹង​មុខ​របស់​គេ។ នៅ​ពេល​នោះ Telles ព្រួយបារម្ភ​និង​ក្រៀមក្រំ។ ​គេ​ប្រើ​រយៈពេល​៣​ខែ​ដើម្បី​ព្យាបាល។ ដោយ​សារ​ជា​មនុស្ស​មាន​ឆន្ទៈ​ខ្ពស់ និង​មាន​ការ​គាំទ្រ​ពី​គ្រួសារ​ក៏​ដូច​ជា​ក្លឹប វា​បាន​ជួយ​គេ​ឲ្យ​ត្រឡប់​ប្រសើរ​ឡើង​វិញ។

ក្រោយ​ចាកចេញ​ពី Gremio ខ្សែ​ការពារ​រូប​នេះ​បាន​​បន្ត​ចូលរួម​ជាមួយ Galatasaray, Inter Milan និង Porto មុន​ពេល​ផ្លាស់​ទៅ​កាន់ Old Trafford៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម