Mourinhoថា​ កីឡាករ​ស្នូល​មួយ​ចំនួន​របស់​ Spurs អស់​អារម្មណ៍​លេង​នៅ​ Europa League

  • 2020-12-04 12:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​មួយ​ចំនួន​របស់​លោក​ លែង​មាន​អារម្មណ៍​ចង់​លេង​ក្នុង​ប្រកួត​ Europa League ទៀត​បន្ទាប់​ពី​ប្រកួត​ស្មើ​នឹង​ក្លឹប​ LASK ក្នុង​ថ្ងៃ​នេះ​។

លោក​ Jose បាន​និយាយ​ថា​៖" ខ្ញុំ​ដឹង​ច្បាស់​ណាស់​ បន្ទាប់​ពី​ប្រកួត​នឹង​ក្លឹប​ LASK កីឡាករ​មួយ​ចំនួន​របស់​ខ្ញុំ​លែង​មាន​អារម្មណ៍​ចង់​លេង​ក្នុង​ប្រកួត​ Europa League ទៀត​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" កីឡាករ​ទាំង​នោះ​ជា​កីឡាករ​ស្នូល​របស់​ក្លឹប​យើង​ តែ​ខ្លះ​ក៏​ជា​កីឡាករ​ដែល​យើង​មិន​សូវ​ត្រូវ​ការ​ផង​ដែរ​។ និយាយ​ទៅ​ក្នុង​ក្រុម​ហ្នឹង​ មាន​តែ​ Son និង​ Hojbjerg ជា​ដើម​ ដែល​អាច​ជួយ​ក្លឹប​ឲ្យ​មាន​លទ្ធផល​ល្អ​បាន​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Spurs បាន​ប្រកួត​ស្មើ​ក្លឹប​ LASK ក្នុង​លទ្ធផល​ ៣-៣ ក្នុង​ក្របខ័ណ្ឌ​ Europa League នៅ​ក្នុង​ថ្ងៃ​នេះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី