Premier League ប្រកាស​បេក្ខភាព​ ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា

  • 2020-12-04 12:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នូវ​បេក្ខជន​៦រូប ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា​ កន្លង​ទៅ​នៅ​ក្នុង​ថ្ងៃ​នេះ​។

បេក្ខភាព​ទាំង​អស់​លើក​នេះ​ សុទ្ធ​តែ​ជា​កីឡាករ​ ដែល​មក​ពីក្លឹប​ខុសៗ​គ្នា​ទាំង​អស់​មាន​ដូច​ជា​ ខ្សែការពារ​ក្លឹប​ Chelsea កីឡាករ​ Ben Chilwell ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandes និង​ខ្សែ​បម្រើ​ Aston Villa កីឡាករ​ Jack Grealish ។

រី​ឯ​បេក្ខជន​ ៣រូប​ទៀត​មាន​ដូច​ជា​ ខ្សែ​បម្រើ​ Spurs កីឡាករ​ Pierre Emile Hojbjerg ខ្សែ​បម្រើ​ West Ham កីឡាករ​ Angelo Ogbonna និង​ខ្សែ​បម្រើ​ Southampton កីឡាករ​ James Ward Prowse ។

ទាក់ទិន​នឹង​លទ្ធផល​អ្នក​ឈ្នះ​ពាន​ខាង​លើ​នឹង​ចេញ​នៅ​អាទិត្យ​ក្រោយ​ ដោយ​រង់​ចាំ​ការ​បោះឆ្នោត​ពី​អ្នកគាំទ្រ​ ប្រធាន​ក្រុម​ក្លឹប​ទាំង​អស់​ និង​អ្នក​ជំនាញ​បាល់ទាត់​មួយ​ចំនួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​ទៅ​ Bruno ជា​កីឡាករ​ដែល​ឈ្នះ​បាន​ពាន​មួយ​នេះ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី