Premier League បង្ហាញ​មុខ​បេក្ខជន​ ដែល​អាច​ឈ្នះ​​ ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា

  • 2020-12-04 13:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​បេក្ខភាព​ ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា​ នៅ​ក្នុង​ថ្ងៃ​នេះ​។

បេក្ខជន​ទាំង​៤រូប​ ដែល​អាច​នឹង​ទទួល​បាន​ពាន​ខាង​លើ​មាន​ដូចជា​ អ្នក​ចាត់​ការ​ក្លឹប​ Chelsea លោក​ Frank Lampard អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur លោក​ Jose Mourinho អ្នក​ចាត់​ការ​ក្លឹប​ West Ham United លោក​ David Moyes និង​អ្នកចាត់ការ​ក្លឹប​ Manchester United លោក​ Ole Gunnar Solskjaer ។

ចំពោះ​លទ្ធផល​អ្នក​ដែល​អាច​ឈ្នះ​ពាន​ខាង​លើ​ នឹង​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២០​ខាង​មុខ​ ដោយ​រង់​ការ​បោះឆ្នោត​ពី​សំណាក់​អ្នកគាំទ្រ​ទាំង​អស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​នេះ​ លោក​ Nuno Espirito Santo អ្នក​ចាត់ការ​ក្លឹប​ Wolverhampton Wanderers ជា​អ្នក​ទទួល​បាន​ពាន​មួយ​នេះ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី