​បុគ្គលិកហាង Pedro ​ទាំង ៦នាក់ គឺឆ្លងកូវីដ​១៩ ពីភ្ញៀវជាស្ត្រីអាយុ ២១ ឆ្នាំ ដូចៗគ្នា

  • 2020-12-05 02:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ដែលឆ្លងជាលក្ខណៈសហគមន៍ នៅក្នុងព្រឹត្តិការណ៍ «សហគមន៍​២៨ វិច្ឆិកា» គិតត្រឹមថ្ងៃទី ៥ ធ្នូ ២០២០ មានអ្នកឆ្លងចំនួន ២៩ នាក់ មានបុគ្គលិកហាង Pedro ​ចំនួន ៦ នាក់ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលអ្នកទាំង ៦ នាក់ជាបុគ្គលិកក្នុងហាងខាងលើនេះ គឺសុទ្ធតែឆ្លងពីអ្នកជំងឺកូវីដ ១៩ តែម្នាក់គត់ដែលបានចូលទៅកាន់ហាងនោះ ។ ក្នុងនោះអ្នកទាំង ៦ នាក់បានឆ្លងជំងឺកូវីដ ១៩ ពីស្ត្រីម្នាក់ឈ្មោះ ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ ១៩ កាលពីថ្ងៃទី ២ ធ្នូ ២០២០ បានចូលទៅហាងនោះ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

គិតត្រឹមថ្ងៃទី ៥ ធ្នូ ២០២០ នេះក្រសួងបានរកឃើញអ្នកឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ឡើងដល់ចំនួន ២៩ នាក់ហើយ បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត ។ ក្នុងនោះដែរអ្នកពាក់ព័ន្ធដែលបានធ្វើតេស្តរកកូវីដ ១៩ មានចំនួនរហូតទៅដល់ ១០,១៤៧ នាក់ហើយ ។

អ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវធ្វើតេស្តជាលើកទី ២ នៅថ្ងៃទី ៨ ធ្នូ ២០២០ ខាងមុខនេះដែលក្រសួងសុខាភិបាលនឹងរៀបចំទីតាំងធ្វើតេស្តនៅក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតាមមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត) ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម