ក្រសួងប្រកាសឱ្យអ្នកពាក់ព័ន្ធជាង ១ ម៉ឺននាក់ទៅធ្វើតេស្តលើកទី ២ នៅទីតាំងទាំងនេះ

  • 2020-12-05 03:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៥ ធ្នូ ២០២០ នេះក្រសួងបានរកឃើញអ្នកឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ឡើងដល់ចំនួន ២៩ នាក់ហើយនៃព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត ។ ក្នុងនោះដែរអ្នកពាក់ព័ន្ធដែលបានធ្វើតេស្តរកកូវីដ ១៩ មានចំនួនរហូតទៅដល់ ១០,១៤៧ នាក់ហើយ ។

ក្រសួងបានបញ្ជាក់បន្ថែមថា អ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវធ្វើតេស្តជាលើកទី ២ នៅថ្ងៃទី ៨ ធ្នូ ២០២០ ខាងមុខនេះដែលក្រសួងសុខាភិបាលនឹងរៀបចំទីតាំងធ្វើតេស្តនៅក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ និងនៅតាមមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត) ៕

អត្ថបទ៖ វឌ្ឍនៈ