iOS ជំនាន់ថ្មី កំពុងធ្វើបាបចិត្តអ្នកប្រើ iPhone ចាស់ៗ
- 2020-12-07 02:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS ជំនាន់ថ្មី កំពុងធ្វើបាបចិត្តអ្នកប្រើ iPhone ចាស់ៗ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់នៅលើវិបសាយពិភាក្សានៃ Apple Developer និងនៅលើវិបសាយ Reddit បានរាយការណ៍ថាប្រព័ន្ធប្រតិបត្តិការ iOS 14.2 បានបង្កបញ្ហាខ្លាំងដល់ថ្មរបស់ iPhone។
រោគសញ្ញានៃបញ្ហាមានដូចជាថ្មស្រកចុះលឿនខុសប្រក្រតី និងសាកថ្មយូរជាងធម្មតា។ អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថាឧបករណ៍របស់ពួកគេមានស្រកថ្មអស់ជាង ៥០% ក្នុងពេលមិនដល់៣០នាទី ហើយការប្រើប្រាស់ធម្មតារយៈពេលប៉ុន្មាននាទីប៉ុណ្ណោះស្រកថ្មអស់ប្រមាណ ៥%។
បញ្ហានេះទំនងជាកើតមានទាក់ទងនឹង Software ដោយសារអ្នកប្រើប្រាស់មួយចំនួនសង្កេតឃើញថាថ្មរបស់ពួកគេនៅកម្រិតខ្ពស់រយៈពេលយូរទើបស្រុកចុះ ហើយពេលបិទ/បើកទូរសព្ទឡើងវិញឃើញថ្មឡើងខុសពីធម្មតា។
បញ្ហានេះហាក់ដូចជាកើតមានឡើងលើ iPhone ស៊េរីចាស់ៗច្រើនជាងគេ មានដូចជា iPhone XS, iPhone 7, iPhone 6s និង iPhone SE ជំនាន់ទីមួយ។ iPad Pro ស៊េរី ២០១៨ ដែលដំណើរការ iPadOS 14.2 ក៏ដូចជាមានបញ្ហានេះដែរ។
គួរដឹងថា iOS 14.2 និង iPad 14.2 ជាប្រព័ន្ធប្រតិបត្តិការថ្មីចុងក្រោយបង្អស់ ដែលបាននាំមកនូវចំណុចថ្មីៗដូចជាការបន្ថែម Emoji ថ្មី, មុខងារ AirPods Optimized Battery Charging, មុខងារ People Detection និងផ្ទាំងរូបភាពថ្មីជាដើម៕