រឿងពិតមួយចំនួនសំខាន់ៗរបស់ Xiao Zhan ដែល​អ្នកមិនអាចស្មានដល់

  • 2020-12-09 02:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiao Zhan គឺ​ជា​តារា​ចម្រៀង និង​សម្ដែង​ចិន​ និង​ក៏​ជា​សមាជិក​ម្នាក់​ប្រចាំ​ក្រុម X NINE របស់​ផលិតកម្ម​ Wajijiwa Entertainmentផងដែរ។ តារា​ប្រុស​កើត​ឆ្នាំ​ ១៩៩១​រូប​នេះ​ បាន​ចូល​ប្រឡូកក្នុង​វិស័យ​សម្ដែង​លើក​ដំបូង​កាល​ពីឆ្នាំ ២០១៦ ក្នុង​រឿង​ «Super Star Academy»។

ក្រៅពី​ដឹង​ថា​ តារា​ប្រុស​រូបនេះ​ពេញ​ល្បី​នាពេល​បច្ចុប្បន្ន​ ជាបុរស​សង្ហា​ប្រចាំ​ទ្វីបអាស៊ី តើ​អ្នក​ដឹង​អ្វី​ខ្លះ​ផ្សេងទៀត​ពី​លោក? យើង​ទៅដឹង​ទាំងអស់​គ្នា៖

អ្នក​កម្លោះ​ដែល​កើត​នៅ​ទីក្រុង​ Chongqing ប្រទេស​ចិន​រូបនេះ​ ចូល​ចិត្ត​ប្រភេទ​រូប​ Meme ណាស់។ អ្វី​ដែល​លោក​ប្រាថ្នា​គឺ​ជីវិត​បែប​សាមញ្ញ មិនចូលចិត្ត​រញ៉េរញ៉ៃច្រើន។ Xiao Zhan បាន​និយាយ​ថា​ លោក​ជា​មនុស្ស​មិនសូវ​ក្លាហាន​ទេ ហើយ​ក៏មិនចូលចិត្ត​ចេញ​ទៅណា​ឆ្ងាយពី​ផ្ទះ​ដែរ។

និយាយពី​ទេពកោសល្យ និង​ចំណង់ចំណូលចិត្តវិញ​ Xiao Zhan ចូលចិត្ត​លេង​បាល់បោះ លេងហ្គេម ពូកែ​ថត​រូប ហើយ​ស្រឡាញ់​សត្វ​ណាស់ ហើយបើមាន​ពេលទំនេរលោកតែងយកពេល​អាន​សៀវភៅ មើលរឿង និងហាត់ប្រាណ។ ម្យ៉ាង​មុន​ក្លាយជា​សមាជិកក្រុម X NINE លោកគឺជាអ្នក​រចនា​ក្រាហ្វិក។

លោកជា​មនុស្ស​ដែល​សកម្មនឹងការងារ​ ហើយ​អ្វីដែលបានធ្វើ លោកពេញ​ចិត្ត​បំផុត។ បើយោងតាម​អ្នចាត់ការទូទៅរបស់​លោកផ្ទាល់​បាន​និយាយថា​ Xiao Zhan ជា​មនុស្សម្នាក់ដែលប៉ិនទ្រាំបំផុត ពេល​ណា​មាន​សម្ពាធ​ពីអ្វី​មួយ លោក​ពូកែអត់ណាស់។

និយាយ​ដល់មនោសញ្ចេតនា ពេល​ណា​លោក​នឹក​អ្នកណាម្នាក់ លោកព្យាយាម​ធ្វើ​ខ្លួន​​ឯង​ឲ្យ​រវល់ ហើយ​ Xiao Zhan និយាយថា​លោកអន់​ខាង​បង្ហាញ​អារម្មណ៍ពីចិត្ត​ស្រឡាញ់​តាមរយៈពាក្យ​សម្ដី​ដាក់អ្នកណា​ម្នាក់ណាស់។

ចូលដល់ជីវិតគូវិញ Xiao Zhan ថា​ឪពុកម្ដាយ​លោកធ្លាប់​រៀបចំ​ឲ្យ​ណាត់ជួប​ជាមួយ​នឹង​នារី​ម្នាក់​កាលពីរៀន​មហាវិទ្យាល័យ។ ប៉ុន្តែ​ប្រាថ្នា​ពិត​ប្រាកដ​ លោក​ចង់​ជ្រើសអ្នកណា​ដែលលោកស្រឡាញ់ ជាជាង​អ្នក​ដែលស្រឡាញ់លោក ហើយ​ Xiao Zhan ក៏អាច​ទទួល​យក​ស្នេហាដែល​សាមញ្ញ មានន័យ​ថា​មិនចាំបាច់ Chat រកគ្នា​គ្រប់ពេល​ដែរ ពោលគឺផ្ដល់សិទ្ធិឲ្យគ្នា​ទៅវិញទៅមក ឬ​ជីវិតឯករាជ្យ មិនត្រូវ​ហួងហែងពេក​ទេ។

ចំណែក​មនុស្ស​ក្នុង​ចិត្ត Xiao Zhan ប្រាថ្នា​ចង់​បាន​អ្នកណា​ដែលពូកែ​លេង​សើច ស្លូតបូត ហើយ​ជា​មនុស្ស​ដែល​លោក​អាច​ចុះសម្រុង​បាន​យ៉ាងល្អបំផុត និយាយឲ្យចំ​ចរិត​ត្រូវគ្នាជាមួយ​លោក៕

ប្រភព៖ kprofiles   ប្រែ​សម្រួល៖ យី សុធារី