Messenger និង Instagram មាន​ការ​រអាក់រអួល​នៅ​ជុំ​វិញ​ពិភពលោក​នៅ​ល្ងាច​នេះ

  • 2020-12-10 11:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទំនាក់ទំនង​ Messenger និង​ការ​ផ្ញើសារ​ផ្ទាល់ (DM) របស់​បណ្ដាញ Instagram ហាក់​មាន​ភាព​រអាក់រអួល​នៅ​ជុំ​វិញ​ពិភពលោក​នា​ល្ងាច​ថ្ងៃ​ទី១០ ខែ​ធ្នូ ២០២០ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Business Insider។

ការ​គាំង​នេះ​គឺ​ធ្វើ​ឲ្យ​ផ្ញើសារ​ទៅ​មិន​កើត ទទួល​ក៏​មិន​កើត ហើយ​បណ្ដាញ​អ៊ីនធឺណែត​ភ្ជាប់​ក្នុង​កម្មវិធី​ទាំង​ពីរ​នេះ​ក៏​មិន​សូវ​ស្រួល។ គេ​មិន​ទាន់​កំណត់​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​គាំង​រាប់​ម៉ោង​នេះ​ទេ ខណៈ​ខាង​ក្រុមហ៊ុន​ Facebook មិន​ទាន់​មាន​ការ​ឆ្លើយតប​ជា​ផ្លូវការ​នៅ​ឡើយ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខាង​លើ​នេះ ការ​គាំង​កម្មវិធី​ធំៗ​ទាំង​ពីរ​ចាប់​ផ្ដើម​ពី​ទ្វីប​អឺរ៉ុប បន្ទាប់​មក​ជប៉ុន និង​ឥណ្ឌា ហើយ​និង​ទូទាំង​ពិភពលោក។

សម្រាប់​កម្ពុជា​យើង​វិញ បើ​តាម​ការ​សន្និដ្ឋាន​បឋម ការ​គាំង​ Messenger និង DM អ៊ីនស្តាក្រាម​កើត​ឡើង​អំឡុង​ម៉ោង ៤ល្ងាច ថ្ងៃ​ព្រហស្បតិ៍​នេះ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ហ៊ីម រស្មី