Messenger និង Instagram គាំងតំណាលគ្នា ទំនងមកពីមូលហេតុនេះ

  • 2020-12-11 01:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook និង Instagram មិន​តិច​នោះ​ទេ​ដែល​បាន​ជួប​បញ្ហា​ទាក់ទង​នឹង​ការ​ផ្ញើ​សារ​ ដោយ​ពួក​គេ​មិន​អាច​ផ្ញើ​សារ​ចេញ​បាន​ និង​មិន​អាច​មើល​សារ​ចាស់ៗ​ដែល​បាន​ផ្ញើ​មក។

​អ្នក​នាំ​ពាក្យ​ Facebook ​មិន​បាន​​ប្រាប់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​នោះ​ទេ​ ដោយ​គ្រាន់​តែ​​ធ្វើ​ការ​សុំ​ទោស​អ្នក​ប្រើ​ប្រាស់​​​ចំពោះ​បញ្ហា​ដែល​កើត​មាន​លើ​ Messenger និង​ Instagram ហើយ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ក្រុម​ការងារ​ខ្លួន​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​រួច​ហើយ។

គួរ​ដឹង​ថា​ Facebook បាន​ដាក់​បញ្ចូល​គ្នា​នូវ​​ប្រអប់​សារ​កម្មវិធី Facebook ជា​មួយ​នឹង​ប្រអប់​សារ​ Instagram ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook ទំនាក់ទំនង​ជា​មួយ​អ្នក​ប្រើ​ Instagram បាន​កាន់​តែ​ងាយ។ ការ​ភ្ជាប់​គ្នា​នេះ​ដែរ ទំនង​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​ប្រអប់​សារ​នៃ​បណ្ដាញ​ទំនាក់ទំនង​ទាំង​ពីរ​ត្រូវ​គាំង​ក្នុង​ពេល​តំណាល​គ្នា៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង