ក្ដៅ​ៗ ​CEO ​​ណាហ្គាវើល ​ផ្ដល់​ថវិកា​៥​លាន​ដុល្លារ ​ឱ្យ​កម្ពុជា​ទិញ​វ៉ាក់សាំង​កូវីដ​១៩​

  • 2020-12-11 07:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​ដល់​លោក Tan Sri Dato' Dr. Chen Lip Keong ​ដែល​បាន​ផ្ដល់​ថវិការ​ចំនួន​៥​លាន​ដុល្លារ​ឱ្យ​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​១៩។

​សូម​បញ្ជាក់​ថា​លោក Tan Sri Dato' Dr. Chen Lip Keong ​នេះ​គឺ​ជា​ស្ថាបនិក​របស់​ណាហ្គាវើល។ លោក​ជា​មហាសេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ជា​យូរ​មក​ហើយ​ដែរ។ ក្នុង​លិខិត​សម្ដេច​តេជោ បាន​បញ្ជាក់​ថា​នេះ​ជា​តម្លៃ​ដែល​មិន​អាច​​កាត់​ថ្លៃ​បាន​ឡើយ និង​ត្រូវ​ចង់​ចាំ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ៕​

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី