កូវីដ​ ធ្វើ​ឲ្យ​ប្រដាល់​គុន​ខ្មែរ ​ប្រដាល់​សកល​ នៅ​មិន​ទាន់​បាន​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២០​

  • 2020-12-15 09:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ផ្ទុះ​នៅ​ព្រឹត្តិការណ៍​ ៣​ និង​ ២៨​ វិច្ឆិកា​ ធ្វើ​ឲ្យ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​សហព័ន្ធ​ប្រដាល់​សកល​ត្រូវ​លើក​ពេល​ជា​ច្រើន​ដង​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ នេះ។​

ប្រដាល់គុន​ខ្មែរ

សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​បាន​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​រួច​ហើយ​ ដោយ​ឡែក​សម្រាប់​សហព័ន្ធ​ខ្លះទៀត​ក៏​នៅ​មិន​ទាន់​ប្រកួត​នោះ​ទេ​ ក្នុង​នោះ​មាន​ប្រដាល់​គុន​ខ្មែរ​ និង​សកល​ផង​ដែរ​ដោយ​សារ​តែ​រំខាន​ពី​ជំងឺ​កូវីដ​ នេះ​តែ​ម្ដង។​ កន្លង​ទៅ​សហព័ន្ធ​គុន​ខ្មែរ​ និង​ប្រដាល់​សកល​ភាគ​ច្រើន​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​អំឡុង​ខែ​វិច្ឆិកា​ ប៉ុន្តែ​ដោយ​សារ​តែ​ផ្ទុះ​ព្រឹត្តិការណ៍​ ៣​ និង​ ២៨ ​វិច្ឆិកា​ ត្រូវ​លើក​ពេល​ និង​ពន្យារ​រហូត​ដល់​សព្វថ្ងៃ​នេះ​ដោយ​មិន​ទាន់​បាន​បញ្ជាក់​ថ្ងៃ​ណា​នឹង​ធ្វើ​ការ​ប្រកួត​នោះ​ឡើយ។​

ប្រដាល់សកល

រំលឹក​ដែរ​ថា​ ថ្មីៗ​នេះ​បន្ទាប់​ពី​កម្ពុជា​ផ្ទុះ​មាន​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ នេះ​មក​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​សេចក្ដី​ប្រកាសផ្អាក​សកម្មភាព​កីឡា​ មិន​ឲ្យ​មាន​ការ​ជួបជុំ​ច្រើន​នាក់​ និង​ផ្អាក​ឲ្យ​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មួយ​រយៈពេល​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម