ចង់បាក់ចង្កេះ! ពេលឃើញតម្លៃផលិតផលបច្ចេកវិទ្យាចេញលក់ជំនាន់មុនៗ

  • 2020-12-18 07:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងកំពុងរស់ក្នុងសតវត្សទី២១ ដោយឃើញមានផលិតផលបច្ចេកវិទ្យាស្មាតហ្វូនអេក្រង់បត់ កុំព្យូទ័រមានទំហំផ្ទុក1TB ឡេបថបកម្រាស់ស្ដើងប៉ះបញ្ជាបាន ឬទូរទស្សន៍ឆ្តលាវៃ ជាដើម ដែលកំពុងដាក់លក់លើទីផ្សារក្នុងតម្លៃប្រកួតប្រជែង។

ក៏ប៉ុន្ដែ តើយើងធ្លាប់ស្រមៃដែរឬអត់? បើសិនជាថយក្រោយបន្ដិច ថយទៅជំនាន់កុំព្យូទ័រមានទំហំធំៗ ឧបករណ៍ផ្ទុកទិន្នន័យដាក់បានតិចៗ និងទូរសព្ទមានកម្រាស់ក្រាស់ៗ នោះនឹងធ្វើឱ្យយើងហួសចិត្តតែម្ដងពេលឃើញតម្លៃដាក់លក់ដំបូងៗរបស់​ពួកវា​នៅលើ​ខិត្តបណ្ណ​ផ្សព្វផ្សាយ។ ហើយនេះជាអ្វីដែលមនុស្សជំនាន់មុនបានជួបប្រទះ នៅពេលផលិតទាំងនោះចេញលក់ដំបូងៗ។

១. ទូរសព្ទ Tandy Ct-300 ដាក់លក់ក្នុងតម្លៃ ១៤៩៩ដុល្លារ

២. កុំព្យូទ័រ Imsai មានទំហំផ្ទុក 10MB និង RAM 64k ដាក់លក់ក្នុងតម្លៃ ៥៩៩៥ដុល្លារ

៣. ម៉ាញ៉េ Panasonic Rx 5500 Stereo ដាក់លក់ក្នុងតម្លៃ ៥៧៦ដុល្លារ

៤. ប្រព័ន្ធកុំព្យូទ័ររបស់ IBM ផលិតក្នុងឆ្នាំ១៩៧៨ ដាក់លក់ក្នុងតម្លៃ ១៨០០០ដុល្លារ

៥. HDD Xcomp មានទំហំផ្ទុក 10MB ដាក់លក់ក្នុងតម្លៃ ៣៣៩៨ដុល្លារ

៦.កុំព្យូទ័រ Intecolor 3621 ជាមួយទំហំផ្ទុក 51k ដាក់លក់ក្នុងតម្លៃ ៣៣០០ដុល្លារ

៧. ទូរទស្សន៍កូល័រ Sears Color TV ដាក់លក់ក្នុងតម្លៃ ៣២៧ដុល្លារ

៨. កុំព្យូទ័រ Trs-80 ដាក់លក់ក្នុង ឆ្នាំ១៩៧៧ មានតម្លៃ ៣៤៥០ដុល្លារ

៩. ទូរសព្ទអេក្រង់សខ្មៅរបស់ក្រុមហ៊ុន Telecom ប្រទេសអង់គ្លេស ដាក់លក់ក្នុងតម្លៃ ៨៩៥ដុល្លារ

១០. ម៉ាស៊ីនកុំព្យទ័រចេញក្នុង ឆ្នាំ១៩៨៤ ដាក់លក់ក្នុងតម្លៃ ៥០០០ដុល្លារ

សរុបទៅទាំងនេះគឺជាផលិតផលបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់មិនធម្មតានោះទេបើធៀបនឹងសម័យឥលូវនេះ ប៉ុន្ដែវាជាផលិតផលសមនឹងទទួលតម្លៃខ្ពស់ កាលពីសម័យនោះ ព្រោះពួកវាសុទ្ធសឹងជារបកគំហើញថ្មី ដែលបើកផ្លូវឱ្យមានផលិតដ៏សម្បូរបែបដល់សព្វថ្ងៃនេះ៕

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ កុសល