តារាស្រីថៃ ប្រឈមជាប់គុក ១៥ឆ្នាំ ក្រោយសរសេរពាក្យ ២ម៉ាត់ ប្រមាថស្តេចថៃ

  • 2020-12-22 03:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រីថៃ និងជាអ្នកគាំទ្រការតវ៉ាម្នាក់ នាង Inthira “Sai” Charoenpura កំពុងប្រឈមមុខនឹងការជាប់គុក ១៥ឆ្នាំ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទប្រមាថរាជវង្ស តាមរយៈពាក្យពីរម៉ាត់ គឺ "ក្លាហានណាស់"។

នាង Inthira “Sai” Charoenpura

បើតាមប៉ូលីសបានឲ្យដឹងថា “អ្នកប្រើប្រាស់ Facebook ឈ្មោះ Inthira Charoenpura បានបង្ហោះរូបភាពមួយ ដែលមានអត្ថបទចំអកដល់រាជានិយម។ វាមានពាក្យថា «ខ្ញុំមិនត្រលប់ទៅស្រលាញ់អ្នកវិញទេ» , «អ្នកពិតជាក្លាហានណាស់» និង «ព្រោះភ្នែករបស់អ្នករាល់គ្នាបានបើកធំៗ»។ ពាក្យថា «ក្លាហានណាស់» ត្រូវស្តេច King Rama X (Bhumibol Adulyadej) មានព្រះបន្ទូល ដើម្បីកោតសរសើរនៅក្នុងព្រឹត្តិការណ៍រាជវង្ស ហើយការដែលនិយាយពាក្យនេះឡើងវិញនៅក្នុងន័យបែបចំអក គឺស្មើនឹងបង្ខូចកិត្តិយសរបស់ទ្រង់"។

គួរឲ្យដឹងដែរថា កាលពីខែតុលាកន្លងទៅនេះ ពាក្យថា "ក្លាហានណាស់” បានក្លាយជាឃ្លាចាប់ចិត្តមួយក្នុងចំណោមសកម្មជន បន្ទាប់ពីស្តេច King Vajiralongkorn បានប្រើពាក្យទាំងនោះ ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្ររាជានិយមដែលបានប្រឈមមុខនឹងបាតុករនៅពេលហែក្បួន។

យ៉ាងណាមិញ គិតត្រឹមថ្ងៃនេះមនុស្សជាង ៣០ នាក់ហើយត្រូវបានចោទប្រកាន់ ពីបទប្រមាថមើលងាយរាជវង្ស ដោយក្នុងនោះរួមទាំងក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ផងដែរ៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម