ភាពយន្តប្រភេទ BL កំពុង​ពេញនិយមផុតលេខនៅប្រទេសចិនពេលនេះ

  • 2020-12-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តភាគ​បែប​បុរសស្រឡាញ់បុរស ឬ Boy's Love (BL) កំពុងតែ​មាន​ប្រជាប្រិយខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ចិន និង​ក្នុង​ទ្វីបអាស៊ី​ទាំង​មូល។

ជាឧទាហរណ៍ជាក់ស្ដែង​ រឿង​ភាគ​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​ ដែល​ជា​ប្រភេទ​រឿង​ BL នេះ​មានការ​គាំទ្រ​ច្រើន​លើសលុប​ ជាងរឿង​ភាគ​ស្នេហា​ប្រុស​ស្រី​ទូទៅ​ទៅទៀត​នា​ពេល​បច្ចុប្បន្ន ហើយ​គោលដៅ​មិនមែន​តែ​អ្នក​ទស្សនាបុរសទេ សូម្បី​នារីៗក៏​ចាប់អារម្មណ៍ខ្លាំង​ដែរ។

តួ​យ៉ាង​ដូច​រឿង​ «Nirvana in Fire's» តួ​ Mei Changsu និង​ ព្រះអង្គម្ចាស់ Jing បាន​ក្លាយ​ជា​តួ​អង្គ​ដែល​ល្បី​ខ្លាំង​បំផុត​នៅ​ពេល​ថ្មីៗ​នេះ។ មួយរឿង​ទៀត​នោះគឺ «The Disguiser» តួអង្គ Ming Lou និង​ Ming Cheng កំពុង​ត្រូវ​ទស្សនិកជន​ពេញ​ចិត្តពេញ​ថ្លើម​សម្បើម​ណាស់ ដោយសារ​ស្នេហា​ពួកគេ​ក្នុង​រឿង។

រហូត​ដល់​ឆ្នាំ ២០១៩ រឿង​ «The Untamed» ក៏​បាន​ក្លាយ​ជា​ចំណីអារម្មណ៍ពិសេស​មួយ​ទៀត​សម្រាប់អ្នក​ចូលចិត្ត​តាមដាន​រឿង​ប្រភេទ​នេះ។ វាជារឿង​ដែល​យក​លំនាំ​តាម​រឿង​ប្រលោមលោកប្រុស​ស្រឡាញ់​ប្រុស ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​រឿង​ត្រូវ​សរសេរសម្រួល​ម្ដង​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​តួទាំង​ ២​កាន់​តែ​ជិតស្និទ្ធ​គ្នា​ខ្លាំង។

ក្រោយ​មកបន្ទាប់​ពី​ឃើញ​នូវ​ភាព​ជោគជ័យ​នៃ​រឿង​ «The Untamed» រឿងភាគ​ប្រភេទ​នេះ​ក៏​ចេះ​តែ​សម្រុកលេចរូបរាង​មក​ហូរហែដូចជារឿង «Immortality», «Sha Po Lang», «A Tale of the Wanderers», «The Case of Mr. Zhang» និង «Chasing the Light»៕ 

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី