ដល់វគ្គ Telegram សុំរកលុយពីអ្នកប្រើខ្លះហើយ!
- 2020-12-24 01:46:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់វគ្គ Telegram សុំរកលុយពីអ្នកប្រើខ្លះហើយ!
ចន្លោះមិនឃើញ
សេវាកម្មផ្ញើសារ Telegram បានប្រកាសអំពីសមិទ្ធផលថ្មីមួយទៀត ដោយអ្នកប្រើប្រាស់សកម្មរបស់សេវាកម្មនេះបានឈានដល់ខ្ទង់ ៥០០លាននាក់។
ដើម្បីអាចទប់ទល់នឹងចំនួនអ្នកប្រើប្រាស់ដ៏ច្រើនសន្ធឹកនេះដែរ ក្រុមហ៊ុន Telegram ក៏បានប្រកាសអំពីផែនការរកប្រាក់ចំណូលតាមរយៈវិធីសាស្ត្រចំនួនពីរ ដែលនឹងចាប់ផ្ដើមពីឆ្នាំក្រោយ។ ទីមួយនោះការបញ្ចេញលក់មុខងារ Premium សម្រាប់អ្នកប្រើប្រាស់ដែលជាម្ចាស់អាជីវកម្ម ឬបុគ្គលមានឥទ្ធិពល។ គួរបញ្ជាក់ថាមុខងារ Premium នឹងជាមុខងារបង្កើតថ្មីៗ ខណៈមុខងារដែលមានបច្ចុប្បន្ននឹងបន្តដាក់ឲ្យប្រើដោយឥតគិតលុយដដែល។
វិធីសាស្ត្រមួយទៀតគឺការដាក់ផ្ទាំងពាណិជ្ជកម្មនៅក្នុង Channel សាធារណៈ (Public)។ Channel សាធារណៈ គឺជាក្រុមបើកចំហធំៗដែលអាចឲ្យអ្នកប្រើប្រាស់ទូទៅចូលរួមក្នុងក្រុមបានដោយសេរី។ ចំណែកការសន្ទនាគ្នាមួយនឹងមួយ និងក្រុមឯកជន នឹងមិនមានដាក់ផ្ទាំងពាណិជ្ជកម្មនោះឡើយ៕