Cavani ​សំណាង​ណាស់ ​មិន​ទទួល​កាត​ក្រហម ​ពេល​ច្របាច់​ក ​Mina ​យប់មិញ​

  • 2020-12-24 02:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ពិត​ជា​សំណាង​មែនទែន​កាល​ពី​យប់មិញ​នេះ ​ដែល​ច្របាច់​ក​របស់​ខ្សែ​ការពារ Jerry Mina ​ហើយ ​ប៉ុន្តែ​អាច​រួច​ផុត​ពី​ការ​ទទួល​កាត​ក្រហម​បាន​។

​ក្រុម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Carabao Cup ​នៅ​យប់មិញ​នេះ។ ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ Cavani ​១​គ្រាប់​នៅ​នាទី​៨៨ ​និង Martial ​១​គ្រាប់​ដែរ ​នៅ​នាទី​៩០+៦។ ​ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Carabao Cup ​ហើយ។

​យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​មុន​ពេល Cavani ​រក​គ្រាប់​បាល់​បាន​នោះ ​រូបគេ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​ការពារ Jerry Mina ​តែ​ពិត​ជា​សំណាង​មែនទែន​ដែល​មិន​ទទួល​បាន​កាត​ក្រហម។ ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​កន្លែង​នេះ ​Cavani ​មាន​ចេតនា​ច្របាច់​ក​របស់​គេ​តែ​ម្ដង ​ហើយ​គួរ​ណាស់​ត្រូវ​បាន​កាត​ក្រហម តែ​ពិត​ជា​សំណាង​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឱ្យ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ