ល្បីថា Luhan នឹងចាប់គូជាមួយ Greg Hsu ថតរឿងបុរសស្រឡាញ់បុរស

  • 2020-12-24 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​រឿង​ «The Untamed» បាន​ប្រកាស​ជា​ផ្លូវការ​ថា​ ក្រុម​ការងារ​នឹង​យក​រឿង​ប្រលោមលោកថ្មី "Tian Gong Ci Fu" ដែល​ជា​ប្រភេទ​រឿង​ BL ឬ​ ស្នេហាបុរស និងបុរស​មកថត​នៅ​ថ្ងៃ​ខាងមុខ។

រឿង​នេះ​នឹង​បង្ហាញ​ពី​ដំណើរ​ផ្សងព្រេង​បញ្ចេញ​យុទ្ធសិល្ប៍​របស់​អាទិទេព ២​នាក់ គឺ​ Xie Lan និង​ស្ដេច​ Hua Cheng ហើយ​រឿង​ស្នេហារបស់​អ្នកទាំង ២​មាន​អាយុ​កាល​ជាង ៨០០ឆ្នាំ​ឯណោះ។

ជាក់ស្ដែង​លោក Chan Ka Lam ដែល​ជា​ផលិតករ​រឿង​ «The Untamed» នឹង​ចេញ​មុខ​ដឹកនាំ​ថត​រឿង​ថ្មី​នេះ​ទៀត។ ចំណែក​តួសម្ដែង​វិញ​មាន​ប្រភព​មួយ​បង្ហើប​ថា​ អាច​ជា​ Luhan និង​ Greg Hsu៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី