បង្ហាញមុខពលរដ្ឋគំរូក្នុងបេះដូងប្រជាពលរដ្ឋ និងហេតុផលដែលពួកគេសក្តិសមនឹងឈ្នះពាន

  • 2020-12-28 06:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចំណាយពេលវេលាផ្ទាល់ខ្លួនលើការសម្រួលចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះ ការប្រើថវិកាផ្ទាល់ខ្លួនដើម្បីទិញសៀវភៅសម្រាប់សិស្ស និងការគាំទ្រកុមារកំព្រា និងមនុស្សចាស់ គឺគ្រាន់តែជាអំពើល្អមួយចំនួនដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនធ្វើសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ និងសម្រាប់ប្រជាពលរដ្ឋផ្សេងទៀតក្នុងប្រទេស។

នៅក្នុង ការស្ទង់មតិ ក្រៅផ្លូវការមួយ ដែលធ្វើឡើងនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញដោយអ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជាបានកោតសរសើរដល់អ្នកដែលពួកគេបានស្គាល់ ដែលបានធ្វើអំពើល្អជាប្រចាំ។

លោក ទឹម ម៉ន អាយុ ៤៨ឆ្នាំ ដែលជាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានថ្លែងថា៖ “ខ្ញុំចង់ឱ្យលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ប្រកួតប្រជែងនៅកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart”។

លោកបានបន្ថែមថា៖ “ម៉ោង ៥ យើងចប់ម៉ោងរដ្ឋបាល គាត់អត់ទៅផ្ទះទេ គាត់នៅចាំនៅសង្កាត់។ គាត់ឱ្យកម្លាំងប្រជាការពារមកកែងវត្ត មកលើថ្នល់។ កាលណាដឹងថាផ្លូវស្ទះហើយ គាត់បញ្ជាកម្លាំងចេញពីសង្កាត់មកជួយ ហើយគាត់អត់ទៅផ្ទះទេ គាត់ធ្វើតាំងពីម៉ោង ៥ ចប់ហើយតសកម្មភាព និងធ្វើជុំវិញវត្ត លើថ្នល់ ២៧១ មុខពេទ្យរុស្ស៊ី ហើយគ្មានកម្រៃ គ្មានអ្នកណាជូនស្អីមកពីណាទេ គឺគាត់មានទឹកចិត្តជួយប្រជាពលរដ្ឋគាត់”។

លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ កំពុងសម្រួលចរាចរណ៍

ប្រជាពលរដ្ឋម្នាក់ទៀតគឺលោក លឹម សុខផេង អាយុ ៣៣ ឆ្នាំ មកពីខេត្តកណ្តាល បានកោតសរសើរដល់នាយកសាលាម្នាក់នៅខេត្តកណ្តាល។

លោក លឹម សុខផេង៖ “ខ្ញុំធ្លាប់ស្គាល់ម្នាក់។ គាត់ជានាយកសាលានៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ការជួយរបស់គាត់នៅសាលាហ្នឹងដូចជាពាក់ព័ន្ធជាមួយសិស្សក្រីក្រ ដែលអត់មានសម្ភារសិក្សាគ្រប់គ្រាន់ គាត់ជួយជាថវិកា ឬគាត់ទិញជាសម្ភារៈសិក្សាឱ្យសិស្ស”។

លោកបន្តថា៖ “សម្រាប់មាតាបិតាសិស្សដែលខ្វះខាត ឧទាហរណ៍ថាគាត់ស្លាប់។ អញ្ចឹង គាត់មានថវិកា ឬរៃអង្គាសនៅក្នុងសាលាដើម្បីជួយដល់សិស្សហ្នឹង។ គាត់ជួយជាកម្លាំងចិត្តដល់សិស្សកុំឱ្យ ដូចថា ឪពុកម្តាយគ្នាស្លាប់ចឹងទៅ វាអាចនឹងចង់បោះបង់ការសិក្សា។ គាត់ជួយពន្យល់សិស្ស ហើយជួយជាថវិកា។ បើសិស្សអត់មានមធ្យោបាយធ្វើដំណើរ គាត់ទិញជាកង់ឱ្យ បើទោះជាគាត់អត់មានថវិកាគ្រប់គ្រាន់ក្តី គាត់អាចរៃអង្គាសពីក្នុងសហគមន៍ដើម្បីជួយដល់សិស្ស”។

លោក ឡុញ នី នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ក្រាំងយ៉ូវ

អ្នកស្រី សិទ្ធិ ស្រីទៀង ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានកោតសរសើរដល់ព្រះសង្ឃមួយអង្គដែលចំណាយពេលវេលារបស់ព្រះអង្គក្នុងការជួយយកអាសារដល់កុមារកំព្រា និងមនុស្សចាស់។

អ្នកស្រីបានថ្លែងថា៖ “ខ្ញុំស្គាល់លោកមួយអង្គ។ លោកគង់នៅវត្តភ្នំពេញថ្មី លោកព្រះនាម យី ហាក់។ លោកតែជួយចាស់ជរា ក្មេងកំព្រា ជនក្រីក្រ។ លោកមានព្រះទ័យទុកដាក់ជាមួយអ្នកក្រ។ លោកតែងយកអាសារជាមួយអ្នកក្រច្រើន។ ចិត្តខ្ញុំចង់ឱ្យលោកចូលប្រកួតដែរ តែមិនដឹងថា លោកទៅអត់”។

ព្រះតេជគុណ ព្រះនាម យី ហាក់ គង់នៅវត្តភ្នំពេញថ្មី

ក្នុងរយៈពេលបួនខែខាងមុខក្រុមហ៊ុនSmartAxiataមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ពួកគេ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។

ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំងអ្នកដែលបានធ្វើអំពើល្អៗជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងពិតជាសង្ឃឹមថា ពលរដ្ឋគំរូណាម្នាក់ នឹងត្រូវបានទទួលស្គាល់ សម្រាប់ទង្វើដ៏ល្អដែលគេបានធ្វើឡើង ក្នុងការជួយអ្នកដទៃ”។ ក្នុងនាមជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងជ្រើសតាំងអ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះអាចធ្វើឡើងតាមរយៈគេហទំព័រhttps://bit.ly/3lZwpVl

អ្នករបៀបចំកម្មវិធីគ្រោងនឹងជ្រើសរើសបេក្ខជន១០នាក់ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី ពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយគណៈកម្មការមួយដែលមានសមាសភាពបីរូប ដើម្បីឈ្នះទឹកប្រាក់ ១ម៉ឺនដុល្លារ។ ឈ្មោះរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។ អ្នកជ្រើសតាំងមានពេលរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដើម្បីជ្រើសតាំងអ្នកដែលពួកគេគិតថាជាពលរដ្ឋគំរូរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន

ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ smartforcambodia

ឬចូលទៅកាន់គេហទំព័រ www.smart.com.kh