ចុងឆ្នាំ​នេះ​ realme​ មាន​កម្មវិធីទិញ១ថែម៥ ដើម្បី​អរគុណអ្នកប្រើប្រាស់​នៅ​ខ្មែរ ដែល​តែងតែគាំទ្រ!

  • 2020-12-28 07:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីទុកជាការអរគុណដល់អ្នកប្រើប្រាស់នៅកម្ពុជាដែលតែងតែគាំទ្រ realme កន្លងមក realme បាននាំយកនូវភាពភ្ញាក់ផ្អើលចុងក្រោយមួយសម្រាប់ឆ្នាំ២០២០ នោះ​គឺ​កម្មវិធី​ប្រូម៉ូសិនចុងឆ្នាំពី realme ទិញ១ថែម៥ ចាប់ពីថ្ងៃទី ២០ ខែធ្នូ​ដល់​ថ្ងៃ​ទី ១០ ខែមករាឆ្នាំ ២០២១។

នៅចុងឆ្នាំ មានម៉ាកស្មាតហ្វូនជាច្រើនបានមានដាក់ធ្វើការប្រូម៉ូសិន ហើយលើកនេះផងដែរ realme ក៏មានប្រូម៉ូសិនដ៏ធំមួយផងដែរជាមួយការថែមជូនដ៏ច្រើន៖ កាស ដបទឹក ដបទឹករក្សាកំដៅ ទម្រជើងទូរស័ព្ទ ម៉ាសុីនចំហាយទឹក និងកាតាបស្ពាយចំហៀងជាដើម អាចនិយាយបានថាពិតជាសម្បូរបែបមែនទែន។

ជិតដាច់ឆ្នាំ២០២០ហើយ realme ក៏បាន​ចូលមកក្នុងទីផ្សារកម្ពុជាជាង១ឆ្នាំហើយដែរ។ ១ឆ្នាំកន្លងមកនេះ realme ទទួលបានលទ្ធផលល្អៗជាច្រើននៅក្នុងកម្ពុជានិងទីផ្សារដទៃជាច្រើននៅជុំវិញពិភពលោក សម្រេចបាននូវចំនួនលក់លំដាប់កំពូលទី3នៅក្នុងទីផ្សារជាច្រើន និងនៅក្នុងទីផ្សារខ្លះទៀតទទួលបានចំណាត់ថ្នាក់ទី១ទៀតផង។

អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ នៅក្នុងកម្មវិធីប្រូម៉ូសិននេះ ក្រៅពីម៉ូឌែល Number series ក៏មានrealme C15 ដែលកំពុងពេញនិយមក្នុងទីផ្សារផងដែរ បង្ហាញអោយឃើញថានេះជាកម្មវិធីប្រូម៉ូសិនដ៏ធំមួយផងដែរ។ កម្មវិធីនេះរហូតដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២១ សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់៖ realmeCambodia

realme ទិញ១ថែម៥ ចាប់ពីថ្ងៃទី ២០ ខែធ្នូ​ដល់​ថ្ងៃ​ទី ១០ ខែមករាឆ្នាំ ២០២១
អត្ថបទថ្មី