​ការ​ប្រកួត Everton ​និង Man City ​ត្រូវ​រំសាយ ​ក្រោយ​កីឡាករ​៣​នាក់​ផ្ទុក​កូវីដ​១៩​

  • 2020-12-29 00:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​រវាង​ក្រុម Everton ​និង Manchester City ​ត្រូវ​បាន​ផ្អាក​សិន ​ក្រោយ​ពី​រក​ឃើញ​ថា​សមាជិក​ក្រុម​របស់​លោក Pep ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ចំនួន​៣​នាក់​បន្ថែម​ទៀត។

​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​លទ្ធផល​ធ្វើ​តេស្ដ​បាន​បង្ហាញ​ថា​សមាជិក​ក្រុម Man City ​ក្នុង​ឈុត​ដំបូង​ចំនួន​៣​នាក់​មាន​ផ្ទុក​មេរោគ​កូវីដ​១៩។ ដូច្នេះ​ហើយ​ការ​ប្រកួត​ទល់​ក្រុម Everton ​ត្រូវ​បាន​ផ្អាក​វិញ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​តែ​៥​ម៉ោង​ប៉ុណ្ណោះ។ ​Kyle Walker ​និង Gabriel Jesus ​រួម​ជាមួយ​បុគ្គលិក​២​នាក់​ទៀត​រក​ឃើញ​ថា​ឆ្លង​មុន​គេ​កាល​ពី​សប្ដាហ៍​មុន។ ​ខណៈ​ដែល​ដើម​សប្ដាហ៍​នេះ​ក៏​រក​ឃើញ​កីឡាករ​៣​នាក់​ឆ្លង​មេរោគ​ទៀត។

​ដោយសារ​តែ​កត្តា​នេះ​ហើយ ទើប​បាន​ជា​ការ​ប្រកួត​ត្រូវ​ផ្អាក​មិន​អាច​ដំណើរ​ការ​បាន ​ដោយ​ខ្លាច​មាន​ការ​ឆ្លង​កាន់​តែ​កើន​ឡើង​នៅ​ពេល​ប្រកួត៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម