iPhone 12 Pro មានលក់មួយទឹកតាមហាងអាចឆែកមើលតម្លៃបាន

  • 2020-12-29 01:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ប្រើ​ស្មាតហ្វូន​នៅ​ខ្មែរ​កំពុង​តាម​ដាន​តម្លៃ iPhone 12 លក់​នៅ​លើ​ទីផ្សារ ដែល​មាន​ហ្វេន​មិន​តិច​ទេ​​ដែល​រង់​ចាំ​ទិញ​នៅ​ពេល​វា​មាន​តម្លៃ​ធ្លាក់​បន្តិច។

ត្បិត​ថា​បច្ចុប្បន្ន​ត្រកូល iPhone 12 ស៊េរី​ថ្មីទាំង ៤​ប្រភេទ​នេះ​មាន​លក់​ច្រើន​នៅ​តាម​ហាង​ក៏​ដោយ ​តែ​ថ្មី​នេះ​ក៏​គេ​ឃើញ​មាន​ហាង​មួយ​ចំនួន​មាន​លក់​ម៉ូដែល​មួយ​ទឹក​ផង​ដែរ។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​តម្លៃ iPhone 12 មួយ​ទឹក​ដែល​​លក់​ដាច់​ច្រើន​ជាង​គេ​មក​បង្ហាញ​ជូន។

iPhone 12 Pro មួយទឹកខាង​ក្រោម៖

  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១ ០៥០ដុល្លារ
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ១៧០ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ២៩០ដុល្លារ

សម្រាប់​តម្លៃ​ថ្មី iPhone 12 Pro កំពុង​លក់​នៅ​តាម​ហាង​បច្ចុប្បន្ន​គឺ​មាន​តម្លៃ​ខ្ទង់  ១ ១២០ដុល្លារ ទំហំ 128G តម្លៃខ្ទង់ ១ ២១០ដុល្លារ ទំហំ 256G និង​តម្លៃ​ខ្ទង់ ១ ៣៣០ដុល្លារ ទំហំ 512G៕

បញ្ជាក់៖ តម្លៃអាច​ខុស​គ្នាតិច​តួច​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី