វេលា​ទឹក​ជំនន់ គេ​ធ្វើ​បទ​ផ្ញើ​នាយទាហាន ដល់​សម័យ កូវីដ ម៉ម សំនៀង ធ្វើ​បទ​ផ្ញើ​អ្នក​គ្រូ​ពេទ្យ​ម្នាក់!

  • 2020-12-30 03:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អធិប្បាយ​ព័ត៌មាន​អន្តរជាតិ​ប្រចាំ​ទូរទស្សន៍​បាយ័ន លោក ម៉ម សំនៀង ដែល​មាន​ទេពកោសល្យ និង​និស្ស័យ​សិល្បៈ​ពេញ​ខ្លួន ទើប​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​ផ្ញើ​ជូន​ទៅ​ក្រុម​លោក​គ្រូ អ្នក​គ្រូ​ពេទ្យ​ដែល​ជាប់​ដៃ​ទប់​ទល់​នឹង​ការ​យាយី​របស់ កូវីត១៩។

បទ​របស់​បង​ប្រុស ដួង វីរៈសិទ្ធិ មាន​ចំណង​ជើង​ថា "អូន​ជាគ្រូ​ពេទ្យ" ទើប​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​២​ថ្ងៃ​កន្លង​មក​នេះ ដែល​គ្រប់​យ៉ាង ទាំង​បទ​ភ្លេង ទំនុក​ច្រៀង ឧបករណ៍ បច្ចេកទេស​ស្ទូឌីយ៉ូ គឺ​លោក​ធ្វើ​ខ្លួន​ឯង​ទាំង​អស់។ បទ​ចម្រៀង​ថ្មី បាន​ឆ្លុះ​បង្ហាញ​ពី​ការ​ពុះពារ​របស់​ក្រុម​លោក​គ្រូ អ្នក​គ្រូ​ពេទ្យ​កម្ពុជា​ទាំង​អស់ ដែល​លះបង់​ភាព​ស្រណុក​សុខ​ស្រួល និង​សូម្បី​តែ​ជីវិត​ផ្ទាល់​ខ្លួន ទៅ​ប្រឈម​នឹង​មេរោគ​ចង្រៃ ដោយ​មិន​រា​ថយ ដើម្បី​ប្ដូរ​យក​សេចក្ដី​សុខ និង​សុវត្ថិភាព​របស់​ជន​រួម​ជាតិ​១​ប្រទេស។

ពលិកម្ម​មួយ​នេះ ពិត​ជាធំ​ធេង​ណាស់...ពិសេស​គឺ​សិល្បករ នៅ​មានការ​បារម្ភ​ពី​នារី​ម្នាក់​ដែល​មាន​ភារកិច្ច​ដ៏​សំខាន់​នៅ​ក្នុង​បេសកកម្ម​លំបាក និង​ប្រថុយប្រថាន​នេះ។ ដូច្នេះ​ហើយ បទ​ចម្រៀង​នេះ គឺ​ផ្ញើ​ជា​ពិសេស​ទៅ​នារី​គ្រូពេទ្យ​ម្នាក់​នោះ ទុក​ជា​ការ​លើក​ទឹក​ចិត្ត និង​ជា​ពរជ័យ​សុំ​អោយ​នារី​ក្នុង​ជួរ​កង​ទ័ព​អាវ​ស សម្រេច​បាន​នូវ​លទ្ធផល​ការងារ​ទប់​ស្កាត់ និង​ទប់ទល់​កូវីត បាន​ជោគជ័យ និង​មាន​សុវត្ថិភាព ១០០% វិល​មក​ជួប​សាច់​ញាតិ ក្រុម​គ្រួសារ​វិញ ពិសេស​គឺ​ថា បុរស​ម្នាក់ កំពុង​អន្ទះសា​ចាំ "អូន​ជាគ្រូ​ពេទ្យ"។

តោះ ទស្សនា និង​ស្ដាប់​បទ​ថ្មី​របស់​លោក ម៉ម សំនៀង ផ្ញើ​ទៅ​អ្នក​គ្រូពេទ្យ​ម្នាក់ ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម