ចេញ​តួលេខ​អ្នក​ចូល​ទស្សនាបទ សីម៉ា ពេញ​១ឆ្នាំ​២០២០ មាន​១បទ​ស៊ី​ដាច់​ជាង ៣០លាន​ដង​តែ​ឯង

  • 2020-12-30 07:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​១ថ្ងៃ​ទៀត​ទេ ឆ្នាំ២០២០នេះ​នឹង​ត្រូវ​ឆ្លង​ចូល​ឆ្នាំ​​២០២១​ហើយ។ បើ​និយាយ​ពី​views​បទ​ចម្រៀង ​របស់ តន់ ចន្ទសីម៉ា ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ដែល​​តារា​ចម្រៀង​វ័យក្មេង​រូប​នេះ ប្រើ​ពេល​មិន​ដល់​១​ឆ្នាំ​ផង បាន​វ៉ា​ដាច់​គេ​ទាំង​អស់។

ផលិតកម្មGalaxy Navatraបង្ហាញ​ថា តន់ ចន្ទសីម៉ា គឺ​ជា​កំពូល​តារា​ចម្រៀង​ក្មេង​ម្នាក់​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២០ ពោល​គឺ​មាន​រហូត​ដល់​ជាង​៥​លាន​ដង(525.01M)។ ក្នុង​ចំណោម​បទ​ល្បី​ៗ​របស់​នាង គេ​ឃើញ​មាន​បទ​"ឡាន​សារ៉ែន​" បាន​ឈរ​នៅ​​​លេខ​រៀង​ទី​1 ដោយ​មាន​អ្នក​​views​ រហូត​ដល់​ទៅ​ជាង​បី​លាន​ដង(31.90M) លេខ​រៀង​ទី​2 គឺ​បទ"​ដណ្ដឹង​អូន​ទៅ" មាន​អ្នក​​viewsរហូត​ដល់​ទៅ​ជិត​បី​លាន​ដង(29.80M) លេខ​រៀង​ទី3 គឺ​បទ​"ចង់​សុំ Wifi " មាន​អ្នកviewsរហូត​ដល់​ទៅ​២​លាន​៥​សែន​ដង(25.00M)។

តាម​ការ​​វាយ​តម្លៃ​របស់​លោក យឹម តាស្រង់ អ្នក​គ្រប់គ្រង​ទូទៅ​របស់ ផលិតកម្ម​Galaxy Navatra​នៅ​ឆ្នាំ​២០២១ តន់ ចន្ទសីម៉ា នឹង​​ឈរ​​លំដាប់​កំពូល​បន្ត​ទៀត ហើយ​views​ ​បទ​ចម្រៀង​របស់​នាង នឹង​កើន​ឡើង​ដល់​ទៅ​១០០០លាន​ដង ដែល​ចំនួន​នេះ គឺ​ពិបាក​នឹង​មាន​តារា​ចម្រៀង​រូប​ណា​​​អាច​ដណ្ដើម​​តំណែង​នាង​បាន​​នោះ​ឡើយ នេះ​បើ​ផ្អែក​​តាម​សន្ទុះ​នៃ​ការ​គាំទ្រ បទពិសោធន៍ ភាព​រីក​ចម្រើន​​របស់​នាង។

ភាព​ប្រែប្រួល​នៃ​សិល្បៈ​ក្នុង​ទសវត្សរ៍​ថ្មី​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាប្រិយភាព​ពិត​របស់​តារា​ចម្រៀង​ គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​ពិត ការ​តស៊ូ ការ​ព្យាយាម​ និង​អត្តចរិត​ល្អ​នៅ​ក្នុង​ការងារ ។ តន់ ចន្ទសីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​តារា​ចម្រៀង​មិន​ចេះ​ប្រកាន់ ទោះ​បី​បទ​ចម្រៀង​នោះ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ច្រៀង​ក្រោយ​តារា​ចម្រៀង​​ប្រុស​ក៏​ដោយ ក្នុង​នោះ​​បទ​ចម្រៀង​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​នាង អាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី