មកមើល Toyota Sienna ២០២១ ធ្វើតេស្តបុក ទើបដឹងថាសុវត្ថិភាពខ្លាំង (វីដេអូ)

  • 2021-01-04 02:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Sienna ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួននៅក្នុងការធ្វើតេស្តសុវត្ថិភាព ជាមួយនឹងវិទ្យាស្ថាន Insurance Institute for Highway Safety (IIHS) ដោយក្នុងនោះលទ្ធផលបង្ហាញថា វាផ្តល់សុវត្ថិភាពជាងស៊េរីមុនៗ។

រថយន្តប្រភេទ Minivan នេះ ទទួលបានពិន្ទុសរុប "Top Safety Pick+” ដែលមានន័យថា "ល្អបំផុត”។ ដើម្បីអាចសម្រេចបានលទ្ធផលបែបនេះ គឺវាទទួលបានពិន្ទុ "ល្អ” នៅគ្រប់វិញ្ញាសារបុកទាំង ៦ តែម្តង។

គួរឲ្យដឹងថា រថយន្ត Sienna ថ្មីនេះមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាព Toyota Safety Sense 2.0 មកស្តង់ដារ ព្រមទាំងប្រព័ន្ធប៉ុងពីរ AWD ទៀតផង។

វាបំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ ដែលបង្កើតកម្លាំងបានសរុប ២៤៣សេះ។ Toyota អះអាងថា រថយន្ត Hybrid នេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៧លីត្រ/១០០គីឡូម៉ែត្រ ហើយមានតម្លៃចាប់ពី ៣៤ ៤៦០ដុល្លារ លើទីផ្សារបរទេស៕

ចង់ដឹងថារថយន្ត Sienna ២០២១ ផ្តល់សុវត្ថិភាពយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម