ដឹងពេល Toyota Land Cruiser ដូររាងថ្មីទាំងស្រុង បង្ហាញខ្លួនហើយ
- 2021-01-04 02:41:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពេល Toyota Land Cruiser ដូររាងថ្មីទាំងស្រុង បង្ហាញខ្លួនហើយ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍មួយពីគេហទំព័រជប៉ុន Best Car បានឲ្យដឹងថា រថយន្ត Toyota Land Cruiser ជំនាន់ថ្មី (ស៊េរីឆ្នាំ២០២២) នឹងបង្ហាញខ្លួនជាផ្លូវការ នៅខែមេសា ឆ្នាំ២០២១។
អ្វីដែលជារឿងគួរឲ្យសោកស្តាយគឺ Land Cruiser ថ្មី អាចនឹងមិនប្រើគ្រោងឆ្អឹង F1 body-on-frame ដូចដែល Tundra ជំនាន់ថ្មីនឹងប្រើឡើយ។ ផ្ទុយទៅវិញ រថយន្ត SUV ប្រណីតនេះនឹងបន្តប្រើគ្រោងឆ្អឹងចាស់ដដែល។ ទោះជាយ៉ាងណាក៏ដោយ Land Cruiser ថ្មី នឹងទទួលបានកែកុនច្រើន រួមទាំង ការប្រើម៉ាស៊ីនថ្មី, ការអាប់ដេតប្រអប់លេខ និង ប្រព័ន្ធបូម ជាដើម។
របាយការណ៍ខាងលើក៏បានឲ្យដឹងទៀតថា Land Cruiser ជំនាន់ថ្មី នឹងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ turbocharged V6 ជាមួយនឹងប្រព័ន្ធ Hybrid។ មិនតែប៉ុណ្ណោះ វាក៏អាចមានជម្រើសម៉ាស៊ីនម៉ាស៊ូត ចំណុះ ៣,៣លីត្រ turbodiesel ផងដែរ។
ជាមួយគ្នានេះដែរ របាយការណ៍ក៏បង្ហាញថា Toyota ក៏អាចនឹងចេញប្រភេទ GR លើរថយន្ត Land Cruiser ជំនាន់ថ្មីនោះទៀតផង។ គួរឲ្យដឹងថា រថយន្ត Toyota Land Cruiser ជំនាន់នេះ (J200) ត្រូវបញ្ចប់ជីវិតត្រឹមស៊េរីឆ្នាំ២០២១ នេះហើយ៕