សុនខហ្វឹងហាត់ធ្វើជាអង្គរក្ស តម្លៃខ្លួនមួយអាចទិញបានផ្ទះវីឡាមួយខ្នង

  • 2021-01-04 04:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមានទ្រព្យស្តុកស្តមភាគច្រើន ចាត់ទុករឿងសុវត្ថិភាពជារឿងសំខាន់ខ្លាំងណាស់ ហើយពួកគេហ៊ានចាយលុយយ៉ាងច្រើន ដើម្បីទទួលបានសុវត្ថិភាព។ នៅក្នុងករណីខ្លះ ពួកគេចាយលុយទិញសត្វសុនខហ្វឹកហាត់ ដើម្បីធ្វើជាអង្គរក្សការពារខ្លួន ដែលវាអាចមានតម្លៃថ្លៃជាងផ្ទះវីឡាមួយខ្នងទៅទៀត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អង្គរក្សជើងបួនដែលទទួលើបានការហ្វឹកហាត់យ៉ាងហ្វឹកហ្វឺននោះ មួយក្បាលអាចមានតម្លៃរហូតដល់ទៅ ២៣០ ០០០ដុល្លារឯណោះ។

"អតិថិជនរបស់យើង រាប់ចាប់ពីនាយកប្រតិបត្តិ រហូតដល់អត្តពលិកអាជីព និងស្ត្រីជាច្រើន ដែលនៅផ្ទះតែម្នាក់ឯង"។ នេះបើតាមសម្តី អ្នកស្រី November Holley ប្រធានក្រុមហ៊ុន Harrison K-9 ស្ថិតនៅក្នុងរដ្ឋ South Carolina ដែលនាំចូល និងលក់ "សត្វសុនខអង្គរក្ស"។

អ្នកស្រី Holley បានបន្ថែមឲ្យដឹងថា ពូជសុខនការពារដែលមានតម្លៃថ្លៃ ត្រូវបានគេហៅថា European German Shepherd ហើយពួកវាត្រូវបានបង្កាត់ពូជ និងបង្ហាត់ នៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបង្កើនជំនាញការពារ។ តាមពិតទៅ វាជាពូជដែលត្រូវបានប្រើជាទូទៅនៅក្នុងអង្គភាពដែលអនុវត្តច្បាប់ ដូចជាអង្គភាពប៉ូលីសជាដើម។

បន្ទាប់ពីការបណ្តុះបណ្តាលរយៈពេលប្រហែល ២ ឆ្នាំនៅប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Harrison K-9 បាននាំចូលសុនខទាំងនោះមកសហរដ្ឋអាមេរិក រួចជ្រើសរើសយកសត្វសុនខមួយក្បាលៗ សម្រាប់ការស្តាប់បង្គាប់, សមត្ថភាពក្នុងការតាមដានក្លិន, ការឆ្លើយតបនឹងការវាយប្រហារតាមបញ្ជា និងសមត្ថភាពច្រើនទៀត។ បន្ទាប់មក ពួកវានឹងទទួលការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ពី ៦ ទៅ ១២ ខែទៀត។

ក្រុមហ៊ុនបណ្តុះបណ្តាពួកវាឲ្យចេះស្តាប់ ៣ ភាសា ដូច្នេះពួកវាអាចឆ្លើយតបភ្លាមៗទៅនឹងពាក្យបញ្ជាដែលបានបញ្ជូនជាភាសាអង់គ្លេស អាល្លឺម៉ង់ និង សញ្ញាដៃ។ វាជាសំណុំជំនាញទំនាក់ទំនងដែលអាចចំណាយពេលច្រើនឆ្នាំដើម្បីអភិវឌ្ឍហើយវាតម្រូវឲ្យមាន មុនពេលពួកវាអាចដាក់ប្រើនៅក្នុងផ្ទះរបស់អតិថិជនបាន។

Holley និយាយថា តម្លៃសុនខការពារដែលទទួលបានការបណ្តុះបណ្តាលយ៉ាងពេញលេញ មានចាប់ពី ៣ ម៉ឺនដុល្លារ ទៅ ៨ ម៉ឺនដុល្លារ ខណៈតម្លៃលក់ជាមធ្យមប្រហែល ៥ ម៉ឺនដុល្លារ ហើយឡើងដល់ ២៣០ ០០០ដុល្លារ ជាសុនខថ្លៃបំផុតដែលពួកគេធ្លាប់លក់៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សេង ឡុង