​រឿង​សំខាន់​ៗ​ចំនួន៣​​​​​​ដែល​គួរ​ដឹង​ទាក់​ទង​លីគ​កំពូល​កម្ពុជា​រដូវ​​កាល​២០២១​​

  • 2021-01-05 03:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​​​២០២១​ នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី៦ មីនា ​ដល់ ថ្ងៃ​ទី​១៧ ​តុលា​ ឆ្នាំ​២០២១។ ​​​បច្ចុប្បន្ន​នៅ​តាម​ក្លឹប​កំពុង​ពង្រឹង​ក្នុង​ការ​ដោះ​ដូរ​កីឡាករ​ទាំង​កីឡាករ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ យ៉ាង​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ Sabay សូម​បង្ហាញ​រឿង​៣​យ៉ាង​ដែល​ប្រិយមិត្ត​គួរតែ​ដឹង​។

១-​កាល​បរិច្ឆេទ​​ដោះដូរ​កីឡាករ​៖ សម្រាប់​ការ​ដោះ​ដូរ​កីឡាករ​​​បរទេស​​ នឹង​ត្រូវ​បិទ​ទ្វា​នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ។ ចំណែក​​កីឡាករ​ក្នុង​ស្រុក​ជា​ធម្មតា នឹង​បិទ​ការ​ដោះដូរ​មុន​ការ​ប្រកួត​មួយ​សប្ដាហ៍​ ដូច្នេះ​គឺ​​ដាច់ខែ​កុម្ភៈ ​ដូច​គ្នា។

២-ចំនួន​កីឡាករ​បរទេស​៖ ឆ្នាំ​នេះ​ក៏​មិន​ខុស​អី​ពី​ឆ្នាំ​មុន​ៗ​ដែរ គឺ​អនុញ្ញាត​ឲ្យ​ក្លឹប​មាន​កីឡាករ​បរទេស​ចំនួន ៥ នាក់ ដោយ​ប្រើ​រូប​មន្ត​ ៤+១។

៣-ឆ្នាំ​២០២១​​​​លីគ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​​​៖ ​​​ឆ្នាំ​២០២១ ជា​ឆ្នាំ​ដែល​លីគ​កាន់​តែ​មាន​ភាព​​ប្រកួត​ប្រជែង​ខ្លាំង ដោយ​សារ​ក្លឹប​ធំ​​ៗ​​មួយ​ចំនួន​​ធំ​បាន​កំណត់​គោល​ដៅ​​​ច្បាស់​ក្នុង​ការ​ប្រកួត​ប្រជែង​។ ​ពោល​គឺ​ចំណាយ​លុយ​នាំ​ចូល​កីឡាករ​ល្អ​​ៗ​​ និង​រៀបចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ ​​ពិសេស​ភ្នំពេញ​ក្រោន ​ពួក​គេ​បាន​កំណត់​គោលដៅ​យ៉ាង​ច្បាស់​ថា ចង់​បាន​លីគ​ឆ្នាំ​២០២១​ឲ្យ​ខាង​តែ​បាន​។ ស្រប​ពេល អង្គរ​ Tiger ក៏​បាន​កំណត់​គោលដៅ​ប្រជែង​យក Top 4 ផង​ដែរ​៕ ​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​