Son បន្ត​រក​គ្រាប់​បាល់​ជួយ Spurs កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup

  • 2021-01-06 01:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Heugn-Min Son រក​បាន​មួយ​​គ្រាប់​ជួយ Spurs យក​ឈ្នះ Brentford ២-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup។

គ្រាប់​ដំបូង​របស់ Spurs ​ធ្វើ​បាន​នៅ​នាទី​ទី​១២ ដោយ​ការ​តែត​បញ្ចូល​ទី​របស់​កីឡាករ Moussa Sissoko យ៉ាង​ស្អាត ក្រោយ​មាន​ការ​បញ្ជូន​ពី Sergio Reguilon។ ការ​ប្រកួត​រង​ចាំ​ដល់​នាទី​៧០​ទើប Son រក​បាន​មួយ​គ្រាប់ ធានា​ឲ្យ Spurs ឈ្នះ ២-០ ក្នុង​ការ​ប្រកួត​នេះ។

Son បច្ចុប្បន្ន​កំពុង​ឡើង​ជើង​ខ្លាំង ដោយ​កាល​ពី​សប្ដាហ៍​មុន​ការ​ប្រកួត​ក្នុង​លីគ​ទល់​នឹង Leeds United គេ​ក៏​រក​បាន​មួយ​គ្រាប់​ដែរ​ជួយ​ក្រុម​ឈ្នះ ៣-០។ ក្រុម​លោក Jose Mourinho ពេល​​នេះ​មាន​កៅអី​ទៅ​វគ្គ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ​ហើយ រក​ចាំ​ការ​ប្រកួត​របស់ Man Utd និង Man City ដើម្បី​រក​មួយ​ក្រុម​ទៅ​ជួប​ពួក​គេ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ