Apple ទំនងជាខកចិត្តខ្លាំងនឹងលទ្ធផលលក់ iPhone មួយម៉ូដែលនេះ

  • 2021-01-06 06:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​ពី​ Consumer Intelligence Research Partners (ហៅ​កាត់​ថា CIRP) បាន​ឲ្យ​ដឹង​ថា​​ត្រកូល​ iPhone 12 ​មាន​កាន់​កាប់​ចំណែក​ទីផ្សារ ៧៦% ក្នុង​ចំណោម iPhone ដែល​លក់​ចេញ​នៅ​អាមេរិក​ចាប់​ពី​ខែ​តុលា ដល់​ខែ​វិច្ឆិកា។

ក្នុង​ចំណោម iPhone 12 ទាំង​បួន​ប្រភេទ មាន iPhone 12 ធម្មតា​កាន់​កាប់​ចំណែក​ធំ​ជាង​គេ​គឺ​ចំនួន ២៧%។ iPhone 12 Pro និង iPhone 12 Max មាន​ចំណែក​ប្រមាណ​ ២០% ដូច​គ្នា។ យ៉ាងណាក្ដី​ iPhone 12 mini មាន​កាន់​កាប់​ចំណែក​ត្រឹម ៦% ប៉ុណ្ណោះ ជា​លទ្ធផល​មួយ​ដែល​ទំនង​ជា​ធ្វើ​ឲ្យ Apple ខក​ចិត្ត​ខ្លាំង។

អ្នក​វិភាគ​ Mike Levin នៃ CIRP បាន​​ប៉ាន់ស្មាន​ថា​លទ្ធផល​មិន​ល្អ​លើ iPhone 12 mini ទំនង​ជា​ដោយ​សារ​តែ iPhone XR បាន​ធ្លាក់​ថ្លៃ​នៅ​សល់ ៤៩៩ដុល្លារ និង iPhone 11 ធ្លាក់​ថ្លៃ​នៅ​សល់ ៥៩៩​ដុល្លារ ដែល​ជា​តម្លៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​​អ្នក​គាំទ្រ iPhone៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម