អាយុគ្រាន់ជាតួលេខ ដូចតារាសាច់ចាំទាំងនេះជាឧទាហរណ៍ស្រាប់
- 2021-01-09 01:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុគ្រាន់ជាតួលេខ ដូចតារាសាច់ចាំទាំងនេះជាឧទាហរណ៍ស្រាប់
ចន្លោះមិនឃើញ
មនុស្សជាច្រើនតែងប្រាថ្នាចង់មានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ ដោយខំទៅកែសម្ផស្ស តុបតែង និងលេងខ្លួនយ៉ាងណាឲ្យសមនឹងសម័យកាល ស្របពេលអ្នកខ្លះទៀតមានសម្រស់អំណោយផលពីធម្មជាតិ។ ពួកគេមិនបាច់ខំតុបតែងខ្លាំងលើសពេក ក៏មើលទៅពួកគេនៅតែក្មេងស្អាត ទោះអាយុច្រើនហើយក៏ដោយ។
១. តារាសម្ដែង Zhao Liying
បើមិនដឹងអាចគិតថា Liying មានអាយុត្រឹម ២០ឆ្នាំជាងប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅនាងអាយុ ៣៣ឆ្នាំហើយ។ សាច់មុខ និងដងខ្លួនរលោងម៉ត់ខៃ រាងតូចច្រឡឹងគួរឲ្យស្រឡាញ់របស់នាង នៅតែធ្វើឲ្យមជ្ឈដ្ឋានជាច្រើនគិតថានាងទើបពេញរូបរាងថ្មី។
២. តារាចម្រៀង Selena Gomez
ទោះបីពេលខ្លះ Selena ព្យាយាមតែងខ្លួនបែបសិចស៊ី និងផាត់មុខបែបស្រអាប់ខ្មៅក្ដី ប៉ុន្តែមើលទៅនាងនៅតែក្មេង ទោះអាយុ ២៨ ក៏ដោយ។
៣. តារាចម្រៀង Carly Rae Jepsen
ម្ចាស់បទ "Call Me Maybe” មានអាយុ ៣៥ឆ្នាំហើយឆ្នាំថ្មី ប៉ុន្តែទោះបីវ័យច្រើនក្ដីក៏មិនមែនជាឧបសគ្គក្នុងការតែងខ្លួនស្រស់ឆើតឆាយដូចក្មេងដែរ។ បែបនេះហើយ ទើបកាន់តែធ្វើឲ្យសម្រស់របស់នាងនៅតែស្រស់បំព្រងមិនចាញ់យុវវ័យជំនាន់ថ្មី។
៤. តារាចម្រៀង Ariana Grande
ឈានចូលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ Ariana មានអាយុ ២៧ឆ្នាំហើយ តែសម្រាប់អ្នកគាំទ្រ នាងនៅតែជាក្មេងស្រីគួរឲ្យស្រឡាញ់។ តាមរយៈមុខមាត់ រូបរាង ការតុបតែងខ្លួន និងចរិតរបស់នាង ពិតជាធ្វើឲ្យគ្រប់គ្នាច្រឡំថានាងដូចមានអាយុ ១៧ ទៅ១៨ឆ្នាំប៉ុណ្ណោះ។
៥. តារាសម្ដែង Ariel Lin
តារាស្រីរបស់តៃវ៉ាន់នេះ មានអាយុ ៣៨ឆ្នាំហើយ ប៉ុន្តែតាំងពីចូលសិល្បៈកាលពីឆ្នាំ ២០០២ មកទល់បច្ចុប្បន្ន នាងនៅតែមានមុខដូចកូនក្មេង មិនខ្ចីចាស់ឡើយ។
៦. តារាចម្រៀង Luhan
ឆ្នាំថ្មី Luhan មានអាយុ ៣០ឆ្នាំហើយ ប៉ុន្តែមុខវិញនៅតែក្មេង បើមិនដឹងអាចគិតថា តារាចិនរូបនេះមានអាយុទើបតែ ២០ឆ្នាំស្ដើងប៉ុណ្ណោះ។
៧. តារាចម្រៀង Xiumin (ក្រុម EXO)
Xiumin គឺជាសមាជិកដែលមានអាយុច្រើនជាងគេប្រចាំក្រុម EXO ប៉ុន្តែនិយាយពីមុខវិញ លោកបែរជាក្មេងជាងសមាជិកផ្សេងទៀតទៅវិញ។ ភ្នែកមូលៗ និងស្នាមញញឹមរបស់តារាប្រុសរូបនេះ ពិតជាគួរឲ្យស្រឡាញ់ ហើយកាន់តែលើកសម្រស់លោកឲ្យក្មេងឡើងៗ មិនចាស់ទាល់តែសោះ ស្រប ពេលបច្ចុប្បន្ននេះ Xiumin មានអាយុ ៣០ឆ្នាំក៏ដោយ៕