ឃើញក្រុមម៉ូតូធំចេញមុខប្រតិកម្ម តែតាមពិតសមត្ថកិច្ចចាប់តែអ្នកកែច្នៃខុសបច្ចេកទេសទេ

  • 2021-01-10 07:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលប៉ុន្មានមកនេះសមត្ថកិច្ចបានចាប់ផ្ដើមធ្វើការឃាត់ទុកម៉ូតូកែច្នៃខុសបច្ចេកទេស ដូចជាដាក់បំពង់ស៊ីម៉ាំងបញ្ចេញសំឡេងខ្លាំងៗរំខានប្រជាពលរដ្ឋ និងក្រុមក្មេងស្ទាវជិះម៉ូតូបង្ហោះបង្កភាពភ័យខ្លាចដល់អ្នកដំណើរ ។

ជាក់ស្ដែង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសសន៍ក្នុងកិច្ចប្រជុំស្ដីពី ភូមិ-សង្កាត់-មានសុវត្ថិភាព ក្នុងឆ្នាំ២០២០ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចុះចាប់ម៉ូតូកែឆ្នៃដាក់បំពង់ស៊ីមាំងខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ បានចំនួន ០៦គ្រឿង និងក្រុមបង្ហោះម៉ូតូចំនួន០៣គ្រឿង យកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ។

ដូច្នេះមានន័យថាការចុះចាប់នេះ គឺមិនមែនសំដៅទៅលើម៉ូតូធំ ដែលចេញពីក្រុមហ៊ុន ដោយមិនមានការកែច្នៃនោះទេ ពោលគឺការចុះបង្ក្រាបនេះ សម្រាប់តែអ្នកដែលកែច្នៃខុសបច្ចេកទេសប៉ុណ្ណោះ ដែលធ្វើឱ្យបង្កការរំខានដល់ប្រជាពលរដ្ឋ និងបង្កភាពអនាធិបតេយ្យនៅក្នុងសង្គម ។

ការប្រតិកម្មពីសមណាក់ក្រុមអ្នកជិះម៉ូតូធំ