មើល BMW Mercedes និង Lexus ប្រកៀកប្រកិតគ្នាសម្បើមណាស់នៅអាមេរិក

  • 2021-01-11 02:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​អាច​លក់​រថយន្ត​បាន​សរុប​ ២៧៨ ៧៣២គ្រឿង​ ពេញ​មួយ​ឆ្នាំ ២០២០ នៅ​ទីផ្សារ​សហរដ្ឋអាមេរិក បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ BMW ក្លាយ​ជា​ក្រុមហ៊ុន​ដែល​លក់​រថយន្ត​ប្រណីត​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​១។

យ៉ាងណាក្ដី​បើ​ក្រឡេក​មើល​ចំណាត់​ថ្នាក់​បន្ត​បន្ទាប់​គឺ​​មាន​ចំនួន​លក់​ខុស​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ។ Lexus ដែល​អាច​លក់​រថយន្ត​បាន​ ២៧៥ ០៤១គ្រឿង ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ហើយ Mercedes ដែល​លក់​រថយន្ត​បាន​ ២៧៤ ៩១៦គ្រឿង ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣។

ចំណាត់​ថ្នាក់​លេខ​៤​ បាន​ទៅ​លើ ​Audi ​ជា​មួយ​ចំនួន​​​លក់​ ១៨៦​ ៦២០គ្រឿង ដែល​តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន Acura ដែល​អាច​លក់​រថយន្ត​បាន ១៣៦​​ ៩៨៣គ្រឿង៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី