រដ្ឋសភា​អាមេរិក គ្រោងចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​មុនពេលកំណត់

  • 2021-01-11 03:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ពួកគេ​នឹង​លើក​ឡើង​ពី​បទ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង លឿន​បំផុត​នៅក្នុងសប្ដាហ៍នេះ។

មូលហេតុចម្បងនៅពីក្រោយការចង់ទម្លាក់ Trump ដោយសារលោកនៅពីក្រោយការ​ញុះញង់​ក្រុម​អ្នក​គាំទ្រ​ឲ្យ​តវ៉ា​នៅ​វិមាន​សភា​ដែល​ឈាន​ដល់​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​កាល​ពី​ថ្ងៃ​ពុធ។ ប្រសិនបើ​រដ្ឋសភា​នឹង​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​មែន នោះ​នឹង​មាន​សវនាការ​កាត់​ក្ដី​លើ​រឿង​នេះ​នៅ​ក្នុង​ព្រឹទ្ធសភា។

មេដឹកនាំ​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​លោក​អនុ​ប្រធានាធិបតី Mike Pence ប្រើ​វិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​នេះ​ប្រហែល​ជា​វិធី​លឿន​ជាង​នេះ​ដើម្បី​ដក​លោក Trump ចេញ​ពី​តំណែង៕

ប្រភព៖ Foxnews   ប្រែសម្រួល៖ សៀនហួរ