លក់ដាច់ខ្លាំងពេក អ្នកចង់ទិញឡាន Toyota Harrier ឆ្នាំ ២០២០ ត្រូវចាំរាប់ខែ
- 2021-01-11 07:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់ដាច់ខ្លាំងពេក អ្នកចង់ទិញឡាន Toyota Harrier ឆ្នាំ ២០២០ ត្រូវចាំរាប់ខែ
ចន្លោះមិនឃើញ
Toyota Harrier ជំនាន់ទីបួនដែលមានការផ្លាស់ប្ដូររូបរាងថ្មី កំពុងក្លាយជារថយន្ត Toyota ដែលលក់ដាច់ខ្លាំងបំផុត។ តាំងពីប្រកាសចេញកាលពីខែមិថុនាឆ្នាំមុនមក រថយន្តនេះមានអ្នកកុម្ម៉ង់ទិញដល់ខ្ទង់ ១០ម៉ឺនគ្រឿង។
យ៉ាងណាក្ដីដោយសាររោងចក្ររបស់ Toyota មិនអាចបំពេញតាមតម្រូវការដ៏ច្រើនលើសលប់នេះបាន ធ្វើឲ្យអតិថិជនត្រូវរង់ចាំរហូតដល់រាប់ខែ។ ការចុះផ្សាយរបស់ BestCarWeb បានឲ្យដឹងថា Toyota Harrier ឆ្នាំ ២០២០ មានកំណើនចំនួនលក់ ៤៦១,៧% កាលពីខែវិច្ឆិកាឆ្នាំ ២០២០។
មានការកុម្ម៉ង់ច្រើន ប៉ុន្តែរោងចក្ររបស់ Toyota អាចផលិតរថយន្ត Harrier នេះបានត្រឹម ១ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងមួយខែ។ ដូចនេះអតិថិជននៅជប៉ុនដែលបានកុម្ម៉ង់ទិញនៅខែវិច្ឆិកាឆ្នាំ ២០២០ នឹងត្រូវចាំយូររហូតដល់ដើមខែឧសភាឆ្នាំ ២០២១ ខណៈអ្នកទិញនៅខែធ្នូ ត្រូវរង់ចាំដល់ខែកក្កដាឆ្នាំ ២០២១ ទើបទទួលបានរថយន្ត៕