អតីត​ដៃ​គូ​ដៃ​កង Beckham អាច​នឹង​ក្លាយ​ជា​គ្រូ​ថ្មី​នៅ​ក្លឹប Inter Miami

  • 2021-01-11 12:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​លោក Diego Alonso សុំ​ចែក​ផ្លូវគ្នា​ជាមួយ​ក្លឹប Inter Miami មាន​ពាក្យ​ល្ហិចល្ហៀង​មួយ​ថា លោក Phil Neville ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​នារី​អង់គ្លេស អាច​នឹង​ក្លាយ​ជា​គ្រូ​បង្គោល​របស់​ក្លឹប​របស់​លោក David Beckham។

អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​កីឡាករ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា លោក Neville កំពុង​តែ​ពិភាក្សា​គ្នា​ជាមួយ​ក្លឹប​ Beckham ហើយ​គេ​រំពឹង​ថា ខាង​ក្លឹប​នឹង​ប្រកាស​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

Inter Miami គ្រោង​នឹង​លេង​នៅ​លីគ​កំពូល​សហរដ្ឋអាមេរិក MLS នៅ​ឆ្នាំ២០២១។

សូម​ជម្រាប​ផង​ដែរ​ថា Neville និង Beckham ធ្លាប់​ជា​ដៃ​គូ​ជិតស្និទ្ធ​ជាមួយ​គ្នា ដោយ​ពួក​គេ​ទាំង​ពីរ​ស្ថិត​ក្នុង​ជំនាន់ ៩២ Manchester Unitedរបស់​លោក Alex Ferguson ហើយ​ធ្លាប់​លើក​ពាន UEFA Champions League រួម​គ្នា​នៅ​ឆ្នាំ១៩៩៩៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី