សូមមេត្តាប្រុងប្រយ័ត្ន ល្បិចឆបោកលួចព័ត៌មានគណនីវីង តាមTelegram Chat Bot!

  • 2021-01-11 15:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិច ក្រុមការងារបានសង្កេតឃើញ សកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា "Wing Giveaways" អំពីការទទួលបានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា ដែលបានសរសេរបង្ហោះលើផេក នៅយប់ថ្ងៃទី ១១ មករា ២០២០។

នៅពេលដែលបងប្អូនចូលទៅកាន់ Telegram Chat Bot ដែលមានឈ្មោះថា "Wing Giveaways" នឹងណែនាំបងប្អូនធ្វើការផ្តល់ព័ត៌មានមួយចំនួន ដូចជា៖

  • អត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬកាតសិស្សនិស្សិត

  • លេខគណនីវីង (Wing Account Numbber)

ទាក់ទងនឹងបញ្ហានេះ ក្រុមការងារបានណែនាំឲ្យសាធារណៈជនបញ្ឈប់ការចែករំលែកតំណភ្ជាប់ខាងលើ និងកុំផ្តល់ព័ត៌មានដូចរៀបរាប់ខាងលើជាដាច់ខាត ព្រោះជនខិលខូចអាចយកព័ត៌មានទាំងនេះ ទៅប្រព្រឹត្តល្មើសច្បាប់ តួយ៉ាង៖ ប្រើប្រាស់ដើម្បីបញ្ឆោតលួចកាន់កាប់គណនី ឬលួចផ្ទេរប្រាក់ ជាដើម៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា