ប្រធានាធិបតីកូរ៉េខាងត្បូង លើកសរសើរ BTS និង BLACKPINK ជាក្ដីសង្ឃឹមពិភពលោក

  • 2021-01-12 02:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូងលោក Moon Jae in បាន​ធ្វើ​សេចក្ដី​ថ្លែងការ​ ប្រកាសជា​ឱឡារិក​នៅ​ឆ្នាំ ២០២១នេះ​ថា​ លោក​នឹង​ព្យាយាមផ្ដល់ការគាំទ្រ លើក​ទឹកចិត្ត​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ K-Contents ក៏ដូចជា​បាន​លើក​ឡើង​ពីឥទ្ធិពល​មិនអាចកាត់ថ្លៃ​បាន​របស់​ក្រុមតារា K-Pop ជាពិសេស​ BTS និង BLACKPINK។

អំឡុងពេលនៃ​ការ​ផ្សាយ​ផ្ទាល់ពី​សេតវិមាន Blue House លោក Moon Jae In បាន​លើក​ឡើង​ថា​ «K-Contents ដែល​រួមមាន BTS, BLACKPINK និង​ភាពយន្តខ្នាតធំ "Parasite" បាន​ចាប់​ចិត្ត​មនុស្ស​ជា​ច្រើន ហើយ​ក៏​បាន​ផ្ដល់នូវ​ក្ដី​សង្ឃឹម និងក្ដីសុខ​ខ្លាំង​ក្លា​ដល់​មនុស្ស​ជុំវិញ​ពិភពលោកផងដែរ»។

BTS
BLACKPINK
តួក្នុងរឿង «Parasite»
រឿង «Parasite» ឈ្នះពានអូស្ការ

លោក​បន្ត​ថារដ្ឋាភិបាល​នឹង​ផ្តល់ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​តារាទាំងអស់ ក៏ដូចជា​ស្នាដៃដែល​កើត​ចេញពី​គំនិត​ច្នៃប្រឌិត ព្រម​ទាំង​ការផ្សព្វផ្សាយ​ទាំងឡាយរបស់​វិស័យ​សិល្បៈ​កូរ៉េ។ ការ​ផ្ដល់នូវការគាំទ្រ​បែប​នេះ​ក៏​ជាឱកាស​សម្រាប់​តារាៗក្នុង​ការ​បន្ត​បញ្ចេញនូវ​សមត្ថភាពអស្ចារ្យ​ដែលពួកគេ​មាន​ទាំងប៉ុន្មានផងដែរ។

ក្រៅពីវិស័យសិល្បៈ លោក Moon ក៏​សន្យា​ក្នុង​ការ​គាំទ្របន្ថែម​ចំពោះ​វិស័យ​កីឡា ជាពិសេស​កីឡាករដែលមាន​ជំនាញ និង​ទេពកោសល្យអស្ចារ្យ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី