ឡុង​ អាឆើត​ ប្រាប់​មូលហេតុ​ប្រើ​ឈ្មោះ​មួយ​នេះ​ក្នុង​វិស័យ​ប្រដាល់​

  • 2021-01-12 03:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឡុង​ អាឆើត​ ថា​ឈ្មោះ​មួយ​នេះ​គឺ​ម្ចាស់​ក្លឹប​ខ្លារខិន​មានរិទ្ធ​ ជា​អ្នក​ដាក់​ឲ្យ​ ខណៈ​ខ្លួន​ផ្ទាល់​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ផង​ដែរ។​

ឡុង​ អាឆើត (ក្រហម)

​កីឡាករ​ ឡុង​ អាឆើត​ បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​ដើម​របស់​ខ្លួន​នោះ​គឺ​ អ៊ុន​ ឆើត​ ចំណែក​ «ឡុង​ អាឆើត»​ ជា​ឈ្មោះ​ថ្មី​ដាក់​នៅ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ។​ ឈ្មោះ​ ឡុង​ អាឆើត​ នេះ​គឺ​អ្នក​ស្រី​ ឡុង​ រ៉ាវី​ ម្ចាស់​ក្លឹប​ខ្លារខិន​មាន​រិទ្ធ​ ជា​អ្នក​ដាក់​ឲ្យ​តែ​ម្ដង។​

ឡុង អាឆើត ពេល​ផ្ដួលដៃគូ

ទាក់ទង​ទៅ​ហ្នឹង​ឈ្មោះ​នេះ​ដែរ​ អាឆើត​ ខ្លួន​ឯង​ផ្ទាល់​គឺ​ពេញ​ចិត្ត​តែ​ម្ដង​ ណា​មួយ​យល់​ឃើញ​ថា​ស្រួល​ហៅ​ ងាយ​ចាំ​ និង​ជា​ឈ្មោះ​កាច​ផង​ដែរ។​ សិស្ស​គុន​មក​ពី​ក្លឹប​ខ្លារខិន​រូប​នេះ​ថា​នឹង​ប្រើ​ឈ្មោះ​នេះ​រហូត​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​រ។​

ឡុង អាឆើត ពេលឈ្នះដៃគូ

រំលឹក​ដែរ​ថា​ ឡុង​ អាឆើត​ ជា​កីឡាករ​មក​ពី​ក្លឹប​ខ្លារខិនមានរិទ្ធ​ និង​ទើប​តែ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ប្រហែល​១ឆ្នាំ​ប៉ុណ្ណោះ។​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ រឹម​ តុងហេង​ ក្នុង​ទឹក​៣​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​