ដល់​បាត់ MV ហង្សមាស​មួយ​នេះ សម្ញែង​រថយន្ត​ស៊េរី​លំដាប់​ៗ មិន​ចេះ​តិច​គ្រឿង!

  • 2021-01-12 03:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​រស្មី​ហង្សមាស បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​បាន​បង្ហាញ​ភាព​ខុស​ប្លែក​ខ្លាំង ដោយសារ​តែ​នៅ​ក្នុង​នោះ ក្រុម​អ្នកដឹកនាំ បាន​រំលេច​នូវ​ស៊េរី​រថយន្ត​ប្រណិត​ៗ​ជា​ច្រើន​គ្រឿង។

នោះ​គឺ​ជា​ទិដ្ឋភាព​នៅ​ក្នុង​បទ​ចម្រៀង "I’m not the Gang” របស់​លោក ខេមរៈ សិរីមន្ត ចេញ​ផ្សាយ​នៅ​លើ Youtube កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ។ វីដេអូ​ចម្រៀង បាន និង​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ប្រិយមិត្ត ក្នុង​ចំណោម​នោះ ពួក​គេ​បាន​លើក​សរសើរ​ទៅ​លើ​បទ​ចម្រៀង ស្ទីល ពិសេស​គឺ​ការ​បង្ហាញ​រថយន្ត​លំដាប់​ៗ​ជា​ច្រើន​គ្រឿង​ដែល​ពួក​គេ​មិន​ធ្លាប់​បាន​ឃើញ នៅ​ក្នុង​វីដេអូ​ចម្រៀង​នានា​ពី​អតីត​របស់​ហង្សមាស។

“Wow...ប្លែក​ណាស់ MVមួយ​នេះ មើល​យូរ​ៗ​ទៅ ដូច​ស្ទីល​បរទេស!!!” “ញាក់​សាច់ មើល​ឡាន កប់​ស៊េរី!”។ នេះ​គឺ​ជា​សារ​ខ្លះ​របស់​ក្រុម​អ្នក​គាំទ្រ​រាប់​រយ​នាក់ ក្រោយ​ពី​ពួក​គេ​ទទួល​បាន​ពី​ការ​ទស្សនា​វីដេអូ​ចម្រៀង​ផ្លូវ​ការ "I’m not the Gang”។ ដោយ​ឡែក​ប្រិយមិត្ត​ខ្លះ​ទៀត សរសើរ​ទៅ​លើ​ការ​លេង​ខ្លួន​របស់​តារា​ចម្រៀង​ថា ធ្វើ​បាន​ល្អ និង​ដើរ​ទាន់​សម័យ​កាល។

តាម​ការ​កត់​សម្គាល់ រថយន្ត​ប្រណិត​ៗ​ដែល​មាន ក្នុង​វីដេអូ​ចម្រៀង​មួយ​នេះ មាន​ដូច​ជា Mercedes, BMW i8, Lamborghini និងBently ជា​ដើម។ យ៉ាង​ណា​គេ​មិន​ដឹង​ថា ប្រភេទ​រថយន្ត​លំដាប់ៗ​ទាំង​មាន​ចំនួន​ប៉ុន្មាន​គ្រឿង​ក្នុង​វីដេអូ​ចម្រៀង​តែ​១​បទ​នេះ​នោះ​ទេ ខណៈ​គេ​ឃើញ ប្រិយមិត្ត​មួយ​ចំនួន​បាន​ចោទ​សួរ​ក្រុម​ផលិត​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

តោះ...ទស្សនា​ទាំង​ភ្លឺ​ភ្នែក​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា