ណែនាំឲ្យស្គាល់ SUV ១០ ម៉ូដែល ស៊ីសាំងតិចបំផុត អ្នកមិនគួរមើលរំលង

  • 2021-01-13 01:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលដែលទំនោរប្រើប្រាស់រថយន្ត SUV កាន់តែកើនឡើងទៅៗ អ្នកប្រើប្រាស់ភាគច្រើនបានងាកមកទិញរថយន្ត SUV ដើម្បីប្រើប្រាស់ជាលក្ខណៈគ្រួសារវិញ ដោយសារតែវាមានលក្ខណៈពិសេសៗច្រើនជាងរថយន្ត Sedan ពោលគឺ ​វា​មាន​តួ​ខ្ពស់ , ធំ​ទូលាយ , អាចដាក់​របស់​បាន​ច្រើន និង ងាយស្រួល​ក្នុង​ការ​បើកបរ​លើ​ផ្លូវ​លំបាក ទៀតផង។ បើទោះបីជារថយន្ត SUV មាន​ចំណុច​ល្អ​ច្រើន​ជាង​រថយន្ត Sedan មែន ប៉ុន្តែ​កម្រិត​ស៊ីសាំង​នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ ​សម្រាប់​អ្នកប្រើប្រាស់​​មួយ​ចំនួន ដោយគិតថាវាស៊ីច្រើនជាង។

យ៉ាងណាមិញ ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត SUV ទាំង ១០ ម៉ូដែល ដែលមានកម្រិតស៊ីសាំង​តិច​បំផុត​ សម្រាប់​ការ​រត់​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ៖

១) Nissan Kicks ៖ ក្នុងក្រុង ៧,៥ លីត្រ , ក្រៅក្រុង ៦,៥ លីត្រ , ជាមធ្យម ៧,១ លីត្រ

២) Lexus UX 200 ៖ ក្នុងក្រុង ៨,១ លីត្រ , ក្រៅក្រុង ៦,៣ លីត្រ , ជាមធ្យម ៧,១ លីត្រ

៣) Kia Soul ៖ ក្នុងក្រុង ៨,១ លីត្រ , ក្រៅក្រុង ៦,៧ លីត្រ , ជាមធ្យម ៧,៥ លីត្រ

៤) Honda CR-V ៖ ក្នុងក្រុង ៨,៤ លីត្រ , ក្រៅក្រុង ៦,៩ លីត្រ , ជាមធ្យម ៧,៨ លីត្រ

៥) Honda HR-V ៖ ក្នុងក្រុង ៨,៤ លីត្រ , ក្រៅក្រុង ៦,៩ លីត្រ , ជាមធ្យម ៧,៨ លីត្រ

៦) Hyundai Kona ៖ ក្នុងក្រុង ៨,៤ លីត្រ , ក្រៅក្រុង ៧,៣ លីត្រ , ជាមធ្យម ៧,៨ លីត្រ

៧) Toyota RAV4 ៖ ក្នុងក្រុង ៨,៧ លីត្រ , ក្រៅក្រុង ៦,៩ លីត្រ , ជាមធ្យម ៧,៨ លីត្រ

៨) Toyota C-HR ៖ ក្នុងក្រុង ៨,៧ លីត្រ , ក្រៅក្រុង ៧,៥ លីត្រ , ជាមធ្យម ៨,១ លីត្រ

៩) Nissan X-Trail (Nissan Rogue) ៖ ក្នុងក្រុង ៩ លីត្រ , ក្រៅក្រុង ៧,១ លីត្រ , ជាមធ្យម ៨,១ លីត្រ

១០) Subaru Forester ៖ ក្នុងក្រុង ៩ លីត្រ , ក្រៅក្រុង ៧,១ លីត្រ , ជាមធ្យម ៨,១ លីត្រ

អត្ថបទ៖ សេង ឡុង