ឈុ​ត​ធំ​៦នាក់​របស់​ក្លឹប​ទាំង​៥ ដែល​ត្រៀម​ប៉ះ​គ្នា​​ពាន​មិត្តភាព

  • 2021-01-14 04:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​មិត្ត​ភាព​ ​៥ ក្លឹប​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា នៅ​ទីលាន​បាល់ទះ​របស់​វិសាខា ​ហ្គ្រេន​ភ្នំពេញ។

​ក្លឹប​ធំៗ​ទាំង​៥ ដែល​ត្រៀម​ប៉ះ​គ្នា​នា​ការ​ប្រកួត​មិត្ត​ភាព​នោះ​មាន វិសាខា ​ក្រសួង​មហាផ្ទៃ បញ្ជា​ការដ្ឋាន​អង្គរក្ស ស្នងការ​រាជធានី​ភ្នំពេញ​ និង​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ។ ​សម្រាប់​ក្លឹប​ធំ​​ៗ​ទាំង​៥​សម្បូរ​ទៅ​ដោយ​កីឡាករ​បាល់ទះ​ល្អ​ៗ​ដូច​គ្នា ហើយ​ពេល​នេះ Sabay សូម​បង្ហាញ​សមាសភាព​​កីឡាករ​ឈុត​ធំ​​ប្រចាំ​ក្លឹប​ទាំង​៥​​គឺ​៖

១-​វិសាខា​៖ ឈុត​ធំ​ទាំង​៦​នាក់​គឺ​ សួន ចាន់ណារ៉ូ( ប្រធាន​ក្រុម), គួន ម៉ុម, វឿន វាសនា,​ ផុល រតនៈ, ពិន សារ៉ុន និង​ សឿន ហេង។

២-​ក្រសួង​មហាផ្ទៃ ៖ ​មាន ប៊ន ណារិទ្ធ ( ​អ្នក​លើក​បាល់) ធី​ ម៉េង​ហួង, ហុង, យក្ស ( ឃុន វាសនា​ទើប​ចូល​ហាត់​វិញ​ក្រោយ​ជា​ពី​របួស​) និង ស្មា លេខ ៥ ។

៣- កង​ពល​ធំ​អន្តរាគមន៍​លេខ៣៖ មាន ជុក សោភាព ហៅ ឌូក, សុខ រ៉ាដូ, សំ សាម៉ីត, មុំ រតនៈ (ទង់​ អ្នក​លើក​បាល់​), សៀ កុសល និង លឹម សំអាត ។

៤-ស្នង​ការ​រាជធានី​ភ្នំពេញ ៖លោក​ សោម ណារិទ្ធ ​គ្រូ​របស់​ស្នងការ​ នឹង​ដាក់​ឱ្យ​លេង​មានស្មាត់ ឌី លីដា (ឆាវកំពង់ចាម) អ៊ឹម ណារិទ្ធ (តាក់អន្លង់វែង) កែវ សុធារិទ្ធ, ជិន សារ៉ាត, លឹម សុមុនី និង​ស៊ូ ម៉េង​ឃាង ជា​អ្នក​ប៉ះ​សេ។ ជា​មួយ​គ្នា​នោះ ស្មាត់ យុន ក៏​បាន​ចូល​ហាត់​នៅ​ក្លឹប​នេះ​ដែរ ។

៥-​​បញ្ជា​ការដ្ឋាន​អង្គរក្ស​៖ ​សុវណ្ណរាជ (រាជ​ស្ដេច​ប្រអប់​), ចិត្រ (ប៉ះសេ), ខន តាកែវ, លន ចាន់នឿន (បាល់​កណ្ដាល) ភ័ក្រ និង​ស្មី​ធំ។

  • សម្រាប់ការ​ប្រកួត​នេះ​ Sabay នឹង​ធ្វើ​ការ​ Live ​ជូន​ប្រិយមិត្ត​ទស្សនា​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី