​កុំ​ចេះ​តែ​ហ៊ាន! វៀតណាម​ប្រហារ​ជីវិត​មនុស្ស​៦​នាក់​ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​

  • 2021-01-14 04:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​នា​ទីក្រុង​​ហូ​ជី​មី​ញ​​បាន​កាត់ទោស​ប្រហារ​អ្នក​ជួញដូរ​ថ្នាំ​ញៀន​៦​នាក់​ ជា​ជនជាតិ​វៀតណាម​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​។​

​គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រក​ឃើញ​គឺ​មាន​ចំនួន​១៣,៨​គីឡូក្រាម ត្រូវ​បាន​គេ​រាយការណ៍​ថា​ដឹកជញ្ជូន​ទៅ​ពី​ព្រំដែន​កម្ពុជា​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម។​ ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​គឺ​ជា​មេ​ខ្លោង​ក្រុម​នេះ ហើយ​៥​នាក់​ទៀត​ដែល​ជា​ជន​សម​គំនិត​ សុទ្ធតែ​ត្រូវ​ប្រហារ​ជីវិត​ទាំង​អស់។​

វៀតណាម​​ជា​ប្រទេស​​មាន​ច្បាប់​​ប្រឆាំង​ថ្នាំញៀន​តឹងរឹង​បំផុត​មួយ​ក្នុងចំណោម​ប្រទេស​​តឹងរឹង​ផ្សេង​ទៀត​ក្នុង​ពិភពលោក​។​ ជន​ណា​ដែល​មាន ឬ​ដឹក​ជញ្ជូន​ថ្នាំញៀន​ចាប់ពី​០,៦​គីឡូក្រាម​​ឡើង ប្រឈម​ការប្រហារជីវិត​៕

ប្រភព៖ Vietnamnet   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម