Buds Pro កាសជំនាន់ថ្មីរបស់ Samsung រាងតូច តែសមត្ថភាពប្រសើរជាងមុន

  • 2021-01-15 04:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Unpacked 2021 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងគឺ Samsung បានធ្វើឡើងនៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០យប់ (ម៉ោងក្នុងស្រុក)។

ជាកិច្ចចាប់ផ្តើមនៃការបង្ហាញផលិតផលថ្មី តួដែលបានចេញដំបូងនៅយប់មិញនោះគឺ Samsung Galaxy Buds Pro ដែលជាកាសឥតខ្សែជំនាន់ថ្មី។ Samsung Galaxy Buds Pro បានកែប្រែរូបរាងកាន់តែទំនើប ជាពិសេសបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរជាងមុន។

ជា​កាសប្រភេទថ្មី មាន​រូបរាងស្រស់ស្អាត​បែប​នេះ ចុះលក្ខណៈសម្បត្តិរបស់ Galaxy Buds Pro មាន​អ្វីខ្លះ?

  • មាន​ទម្ងន់ត្រឹមតែ ៦,៣ ក្រាម
  • សមត្ថភាពស្រូបសម្លេងធ្វើការបានល្អជាងមុន ជាពិសេសមានប្រព័ន្ធទប់ខ្យល់រំខាន
  • ប្រព័ន្ធ Bluetooth ជំនាន់ ៥.០
  • ប្រព័ន្ធការពារទឹក IPX7
  • ពណ៌មាន ៣ជម្រើស៖ ខ្មៅ, ទឹកប្រាក់ និង ស្វាយ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី