រាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនពលករខ្មែរ កុំទាន់ត្រឡប់មកកម្ពុជាវិញពេលនេះអី

  • 2021-01-15 07:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់ពលករខ្មែរទាំងអស់ សូមស្នាក់នៅបន្តក្នុងប្រទេសថៃ និងចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសគឺការលួចលាក់មកវិញដោយគ្មានការអនុញ្ញាតិ និងខុសពីបំរាមអាជ្ញាធរថៃផងដែរ។

ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នេះ អាជ្ញាធរនឹងមិនមានវិធានការប្រឆាំងនយោជក និងពលករបរទេសដែលបានកំពុងធ្វើការ និងស្នាក់នៅកន្លែងនោះទេ។ ផ្ទុយទៅវិញ ការត្រឡប់មកវិញ ក្នុងពេលនេះ គឺប្រឈមហានិភ័យខ្ពស់ពីការឃាត់ខ្លួនរបស់អាជ្ញាធរមានសមត្ថកិច្ចថៃ ហើយប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលធ្វើដំណើរផងដែរ។

រដ្ឋាភិបាលសូមអំពាវនាវជាថ្មីម្តងទៀត ដល់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមរក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែងកុំទាន់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតអីនៅពេលនេះ៕